អ្នកប្រហែលជានឹកស្មានមិនដល់ ហើយក៏ប្រហែលជាមានការភ្ញាក់ផ្អើល នៅពេលដែលដឹងថា ផលិតផលដែលបានមក ពីធម្មជាតិមួយចំនួន ដូចដែលរៀបរាប់ខាងក្រោមនេះ គឺអាចជួយឲ្យស្បែករបស់អ្នក មានសភាពទន់រលោងជាងមុន។
ក្រមួនឃ្មុំ
យើងទាំងអស់គ្នាតែងតែគិតថា ក្រមួនឃ្មុំ គឺជាកាកសំណល់ធម្មតា ដែលគេបានពូតយកទឹកឃ្មុំចេញអស់ ក៏ប៉ុន្តែវាក៏អាចផ្តល់ អត្ថប្រយោជន៍សម្រាប់ ស្បែករបស់អ្នកផងដែរ។ដូច្នេះអ្នកគួរតែយកក្រមួនឃ្មុំ មកលាបម៉ាស្សាតិចៗ លើស្បែករបស់អ្នករហួតដល់ចេញប្រេង មកក្រៅលើស្បែក វិធីនេះអាចជួយឲ្យស្បែក របស់អ្នកមានសំណើម។
ទឹកឃ្មុំ
ទឹកឃ្មុំ ជាឱសថធម្មជាតិ ដែលសម្បូរនូវវីតាមីន និងសារធាតុរ៉ែពិសេសៗជាច្រើន ដែលជួយដល់សុខភាពស្បែក និងសុខភាពរាងកាយផ្ទាល់។ទឹកឃ្មុំអាចព្យាបាលស្បែក កើតមុន ដោយយកទឹកឃ្មុំមកលាយ ជាមួយនឹងទឹកក្រូចឆ្មា រួចធ្វើការម៉ាស្សាលើស្បែកមុខ លើសពីនេះទៅទៀត អាចចួយបំបាត់ការឈឺចាប់ បានមួយចំនួនដោយសារការរលាក។
ផ្លែប៊ឺ
បញ្ហាស្បែកស្ងួត នឹងងាយរមាស់ គួរតែប្រើប្រាស់ប៊ឺ ដើម្បីព្យាបាលបញ្ហាទាំអស់នេះ។អ្នកជំនាញផ្នែកសម្រស់ បាននិយាយថា វាគឺជាឱសថម្យ៉ាងដ៏ល្ អសម្រាប់ព្យាបាលស្បែកស្ងួត លើសពីនេះទៅទៀត វាក៏ជាអាហាររូបត្ថម្ភ សម្រាប់មនុស្សវយ័ចំណាស់ផងដែរ។
ទឹក
កុំភ្លេចថាការញ៉ាំទឹកឲ្យបានច្រើន ជួយឲ្យស្បែករបស់អ្នក មានសំណើមផងដែរ។ប្រសិនបើអ្នកផ្តល់ទឹកគ្រប់គ្រាន់ ដល់រាងកាយរបស់អ្នក វាគឺអាចជួសសម្រួល ដល់ការរំលាយអាហារបានច្រើន។ ទឹកគឺជាផ្នែកមួយដ៏សំខាន់ ដល់សុខភាព និងសម្រស់។មនុស្សពេញវ័យគួតែញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃដើម្បីសុខភាព និងស្បែកមានសំណើម៕ដោយ៖ជួប វត្ដី