ក្រោយ​មហាក្សត្រ​​សោយ​ទិវង្គត​​ថៃ​ប្រកាស​កាន់ទុក្ខ​​មួយឆ្នាំ​

14-10-2016 8:30 am 2029
ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត

​រដ្ឋាភិបាល​ថៃ​បាន​កំណត់​រយៈពេល​មួយ​ឆ្នាំ ជាការ​កាន់ទុក្ខ​ដល់​ព្រះមហាក្សត្រ​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត​។​ក្នុង​ពេល​មួយ​ឆ្នាំ​នៃ​ការ​កាន់ទុក្ខ​នេះ ប្រជាជន​អា​ចចូលរួម​កាន់ទុក្ខ​តាម​ដែល​អាច​ធ្វើបាន​។​ការិយាល័យ​នាយករដ្ឋមន្ដ្រី​ថៃ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ឲ្យ​គ្រប់​ការិយាល័យ​រដ្ឋ ឯកជន និង​វិទ្យាស្ថាន​អប់រំ​ទាំងអស់​ក្នុងប្រទេស បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​រយៈពេល​៣០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤​តុលា​តទៅ​។​ការកំសាន្ដ​ផ្សេងៗ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ឡើយ ក្នុង​រយៈពេល​៣០​ថ្ងៃនេះ​៕

ព័ត៌មានផ្សេងទៀត