មុន​ក្លាយជា​​ប្រធាន​គណបក្ស​​លោក​​ពេជ្រ ស្រស់​​ជា​កម្មករ​សំណង់និង​​កម្មករ​​រោងចក្រ​

12-10-2016 1:03 pm 4787

​លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ធ្លាប់​បោះបង់​ការសិក្សា​ម្តង នៅ​ថ្នាក់​អនុវិទ្យាល័យ មក​ធ្វើជា​កម្មករ​សំណង់​និង​កម្មករ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ​។ ក្រោយមក​លោក​បាន​ត្រឡប់​មក​បន្ត​ការសិក្សា​ជា​ថ្មី រហូត​បញ្ចប់​ថ្នាក់​ទី​១២​។ ប្រធាន​គណបក្ស​នយោបាយ​ទើប​បង្កើត​ថ្មី វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ មិន​បាន​ប្រឡង​ជាប់​ថ្នាក់​ទី​១២​នោះទេ ប៉ុន្តែ​លោក​ពេជ្រ ស្រស់​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្ររង ហើយ​បច្ចុប្បន្ន​លោក​កំពុង​សិក្សា​អនុបណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។ ធ្វើការ​ឲ្យគេ​បណ្តើរ រៀន​បណ្តើរ និង​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​បណ្តើរ នៅ​ទីបំផុត លោក​ពេជ្រ ស្រស់​បាន​ផ្លាស់ប្តូរ​ខ្លួនឯង ពី​កម្មករ​សំណង់ កម្មករ​រោងចក្រ ក្លាយជា​ប្រធាន​គណបក្ស​ឈ្មោះថា “​គណបក្ស​យុវជន​កម្ពុជា​” បង្កើត​នៅ​ឆ្នាំ​២០១៥​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​លោក​ពេជ្រ ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សបា្តហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត