Lionel Messi ទម្លាញ​មូលហេតុ​ដែល​ខ្លួន​ពាក់អាវ​លេខ ១០ នៅ Barcelona

11-10-2016 3:12 pm 906

Ronaldinho ជា​កីឡា​ករប្រេ​ស៊ីលដ៏​ឆ្នើម​មួយរូប កីឡាករ​រូបនេះ​បាន​ប្រកប​អាជីព​បាល់ទាត់​ដ៏ ជោគជ័យ​របស់​ខ្លួន​នៅ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona ហើយ​បាន​បង្ហាញខ្លួន​បាន​ត្រឹម​ជាង ២០០ លើក​ប៉ុណ្ណោះ និង​បាន​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១០០​គ្រាប់​ផង​ដែរ​នៅ​ទីនោះ​។​

អ្វី​ដែល​ចាប់អារម្មណ៍​ថ្មីៗ​នេះ Lionel Messi បាន​បង្ហើប​ឱ្យដឹងថា Ronaldinho គឺជា​អ្នក​ប្រាប់​គាត់​ឱ្យ​ចាប់​យក​អាវ​លេខ ១០​របស់ខ្លួន មុនពេល​ដែល​រូបគេ​បាន​ចាកចេញ​ពី​អ្នក​បុណ្យ Barcelona កាលពី​ឆ្នាំ ២០០៨​។​

 

Ronaldinho បាន​ចូលរួម​ជាមួយ Barcelona ក្នុង​ឆ្នាំ​២០០៣ និង​បាន​ទទួល​អាវ​លេខ ១០ ហើយ​ឯកសណ្ឋាន​និមិត្តរូប​មួយ​នេះ​របស់​អតីត​ខ្សែបម្រើ​អា​ហ្សង់​ទីន Juan Roman Riquelme ដែល​បាន​ផ្ទេរ​ឱ្យ Villarreal ខ្ចី​ជើង​។​

 

​តាម​វេទិការ​នៃ​ការផ្សាយ​របស់​ទូរទស្សន៍ Barca TV កីឡាករ​ឆ្នើម Lionel Messi បាន​បង្ហើប ដោយ​មិន​លាក់លៀម​ថា Ronaldinho បាន​សន្យា​ផ្តល់​ឯកសណ្ឋាន​លេខ ១០​ដល់​ខ្ញុំ មុនពេល​ដែល​គាត់​បាន​ប្រកាស​ពី​ការចាកចេញ​ពី Barcelona​។​


ជា​សំដី​ផ្ទាល់​ពី Messi បានបញ្ជាក់​ថា "​មុនពេល​ដែល​គាត់​ចាកចេញ​ពី​ក្លឹប គាត់ (Ronaldinho) បាន​គិត​អំពី​រឿង​ជាច្រើន​ទុកជា​មុន​ពីរ​បី​ខែ​។ គាត់​មាន​គំនិត​ផ្ទេរ​អាវ​មក​ខ្ញុំ​នៅ​ក្នុង​ចិត្ត​របស់​គាត់ មុន​នឹង​គាត់​ចាកចេញ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ឱ្យ​យក​លេខ​អាវ​របស់​គាត់​។ ខ្ញុំ​បាន​ទទួលយក​វា​ដោយ​មិន​បាន​ចាប់អារម្មណ៍​មើល​អ្វី​ដែល​គាត់​បាន​ធ្វើ ជាមួយនឹង​អាវ​នោះឡើយ​។ បើសិន​ជា​ខ្ញុំ​បាន​ចាប់អារម្មណ៍​មើល​វា ខ្ញុំ​នឹង​មិន​ទទួលយក​វា​នោះ​ឡើយ​"៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត