វេទិកាDebateជុំទីពីរបេក្ខជនប្រធានាធិបតីអាមេរិក ត្រូវប្រារព្ធធ្វើឡើងនៅម៉ោង៩យប់ម៉ោងនៅអាមេរិកថ្ងៃទី០៩ខែតុលា ត្រូវនឹងថ្ងៃទី១០ខែតុលានៅប្រទេសកម្ពុជា។កម្មវិធីបានត្រៀមរួចរាល់សម្រាប់អ្នកចូលរួម និងបេក្ខជនប្រធានាធិបតីតំណាងបក្សទាំងពីរ គឺលោកដូណាល់ ត្រាំ និងលោកស្រីហ៊ីលឡារី គ្លីនតុន នៅសាកលវិទ្យាល័យWashington University ក្នុងរដ្ឋMissouri សហរដ្ឋអាមេរិក។វេទិកាDebateជុំទីពីរនេះ ធ្វើឡើងបន្ទាប់ពីវេទិកាDebateជុំទីមួយធ្វើឡើងនៅសាកលវិទ្យាល័យHofstra University ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦៕