ព្យុះ​ទី​ហ្វុង​Chaba​​កំពុង​បោកបក់​ឆ្ពោះ​ទៅ​​ប្រទេស​ជប៉ុន​

05-10-2016 3:47 pm 1079
រលក​ដែល​បក់បោក​លើច្រាំងថ្ម​នៅជប៉ុន

​អាជ្ញាធរ​ជប៉ុន​បាន​ចេញ​ការព្រមាន​នៅ​ថ្ងៃទី​០៥​តុលា​នេះ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រួម​ជាមួយ​ខ្យល់​ផង ខណៈ​ព្យុះ​ទី​ហ្វុង​Chaba បាន​បោះពួយ​ឆ្ពោះ​មក​កាន់​ប្រទេស​ជប៉ុន​ក្រោយ​វាយប្រហារ​រមណីយដ្ឋាន​លើ​កោះ​ក្នុងប្រទេស​កូរ៉េខាងត្បូង ធ្វើឲ្យ​ជើងហោះហើរ​ត្រូវ​លុបចោល និង​បង្ក​ជា​ទឹកជំនន់​ជន់​លិច​ផ្លូវ​ផង​។​


​ព្យុះ​ទី​ហ្វុង​Chaba​បាន​នឹង​កំពុង​បក់បោក​ទៅ​តំបន់​ភាគ​ខាងជើង និង​តំបន់​ភាគ​ឦសាន​នៃ​ប្រជុំ​កោះ​Tsushima​ក្នុង​ប្រទេស​ជប៉ុន ក្នុង​ល្បឿន​ខ្យល់​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​អាកាសធាតុ​ជប៉ុន​។​ទីភ្នាក់ងារ​ភូមិសាស្ដ្រ​ជប៉ុន​បាន​ចេញ​ការព្រមាន​ដល់​ប្រជាជន ព្រោះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​និង​បង្ក​ជា​ទឹកជំនន់ គ្របដណ្ដប់​មួយ​ភាគ​ធំ​នៃ​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​មកដល់ពេលនេះ មិនទាន់​មាន​ព័ត៌មាន​បញ្ជាក់​ពី​ការខូចខាត​និង​ចំនួន​អ្នកស្លាប់​អ្នក​រងរបួស​ទេ​៕

 ពាក្យគន្លឹះ  ព្យុះទីហ្វុងChaba

ព័ត៌មានផ្សេងទៀត