លោក​កឹម សុខា សម្រេច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃស្អែក​នេះ​

04-10-2016 5:20 pm 3455

​ក្រោយ​ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្ត​រយៈពេល​ជាង​១​ខែ និង​បន្ទាប់​ដឹកនាំ​រដ្ឋាភិបាល ក៏​ដូច​ជា​មន្ត្រី​គណបក្សប្រឆាំង​មួយចំនួន បាននាំគ្នា​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​រួចមក នាពេលនេះ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ម៉ោង​១០៖០០​ព្រឹក ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ស្អែក​នេះ​។​

​បើតាម​សេចក្តីប្រកាស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៤ តុលា​នេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​កឹម សុខ នឹង​ទៅ​ចុះ​ឈ្មោះ​នៅ​ទីកន្លែង​ណា​នោះទេ គ្រាន់តែ​គេ​ដឹងថា លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត