អាមេរិក​នឹង​បញ្ជូន​ទ័ព​​បន្ថែម​​ទៅ​អ៊ីរ៉ាក់​​ជួយ​ក្នុង​​ការប្រយុទ្ធ​​ជាមួយ​​ក្រុម​រដ្ឋ​អ៊ីស្លាម​

29-09-2016 2:35 pm 2502
កងទ័ពអាមេរិកដែលបានបញ្ជូនទៅអ៊ីរ៉ាក់កន្លងមក

​អាមេរិក​នឹង​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​អ៊ីរ៉ាក់ ដើម្បី​ជួយ​កងទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា នឹង​បន្ថែម​ទ័ព​៦១៥​នាក់​បន្ថែម​ទៅ​អ៊ីរ៉ាក់​។​មន្ដ្រី​ក្រសួង​ការពារជាតិ​និយាយថា កងទ័ព​បន្ថែមនឹង​បង្វឹក​ក៏ដូចជា​ផ្ដល់​ប្រឹក្សា​ដល់​ទ័ព​អ៊ីរ៉ាក់ ព្រមទាំង​ផ្ដល់​ការគាំទ្រ​ក្នុង​ការរៀបចំ​យុទ្ធនាការ​ដណ្ដើមយក​ទីក្រុង​ម៉ូ​ស៊ូ​ល​មកវិញ​។​ទីក្រុង​ម៉ូ​ស៊ូ​ល​គឺជា​ទីតាំង​ធំ​មួយ​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​


​ទាក់ទង​នឹង​ការ​វាយ​ដណ្ដើម​យក​ទីក្រុង​ម៉ូ​ស៊ូ​ល​មកវិញ ប្រធានាធិបតី​អាមេរិក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​អ៊ីរ៉ាក់​ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុង​ខែ​នេះ ដោយ​មេដឹកនាំ​ទាំងពីរ​បាន​បញ្ជាក់ថា​នឹង​អនុវត្ដ​ប្រតិ​បត្ដិកា​រនេះ ដោយ​ចង់​ឃើញ​សកម្មភាព​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៦​។​មន្ដ្រី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយថា ការរៀបចំ​យុទ្ធនាការ​កងទ័ព​នឹង​រួចរាល់​នៅ​ខែក្រោយ​។​


​សូមបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​បី​ហើយ​ចាប់តាំងពី​ខែ​មេសា ដែល​អាមេរិក​បាន​បង្កើន​កង​ទ័ព​របស់​គេ​នៅ​អ៊ីរ៉ាក់​។​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​កើន​ដល់​ជាង​៥,២០០​នាក់​៕

ព័ត៌មានផ្សេងទៀត