មនុស្ស​ស្លាប់​​និង​របួស​ជិត​២០០​នាក់​​ដោយសារ​ព្យុះ​ទី​ហ្វុង​​វាយប្រហារ​កោះ​តៃវ៉ាន់​

28-09-2016 10:33 am 1525
អ្នកជិះម៉ូតូដួលដោយសារ​ខ្យល់បោកបក់

ព្យុះ​ទី​ហ្វុង​Megi​ជា​ព្យុះ​ទី​ហ្វុង​ទីបី​វាយប្រហារ​លើកោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ បាន​សម្លាប់​មនុស្ស​៤​នាក់​និង​របួស​យ៉ាងហោចណាស់​១៦៧​នាក់​។​ព្យុះ​នេះ​បាន​បង្ក​ជា​ការបា​ក់ដី​ជំនន់​ទឹកភ្លៀង ដើមឈើ​រលំ កាត់ផ្ដាច់​ចរន្ដអគ្គិសនី​និង​ប្រព័ន្ធ​ទឹកស្អាត​តាម​លំនៅស្ថាន​ប្រជាជន​រាប់​ម៉ឺន​ខ្នង​។​ព្យុះ​ទី​ហ្វុង​Megi​បោកបក់​ក្នុង​ល្បឿន​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កើនឡើង​រហូត​ដល់​២៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ប្រជាជន​ជាង​១១,០០០​នាក់​បាន​ជម្លៀស​ចេញពី​លំនៅស្ថាន ក្នុងនោះ​ជិត​៣,០០០​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​តៃវ៉ាន់​។​សេវា​សាធារណៈ​ជា​ច្រើន​ត្រូវ​ផ្អាក​ដំណើរការ មាន​ទាំង​ជើងហោះហើរ​ជាច្រើន​ជើង​ផង​ត្រូវ​លុបចោល​។​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន ការពារ​គ្រោះថ្នាក់​កើតឡើង​ជា​យថាហេតុ​៕

ព័ត៌មានផ្សេងទៀត