នៅថ្ងៃទី២៧ កញ្ញានេះ លោកស្រី ង្វៀង ធីគីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល២ថ្ងៃ។ បើតាមគម្រោង ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោកស្រី ង្វៀង ធីគីមង៉ាន នឹងចូលជួបសម្តែងការគួរសម ជាមួយលោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ចូលបង្គំគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និង ចូលជួបសម្តែងការគួរសមជាមួយ លោកសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ៕ ដោយៈសៅ វិសាល