ឡ​សម្ងួត​​នៅ​ស្រុកប​វេ​ល​​និង​ថ្មគោល​​​​មិន​ទទួល​​សម្ងួ​ត​ស្រូវ​​​លោក​​សួន សេរី​រដ្ឋា​

23-09-2016 3:09 pm 24915

​គ្រាន់តែ​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ឭ​ឈ្មោះ​លោក​សួន សេរី​រដ្ឋា ឬ​គណបក្ស​អំណាច​ខ្មែរ ម្ចាស់​ម៉ាស៊ីនកិនស្រូវ ស្ថិត​នៅក្នុង​ស្រុក​ប​វេល និង​ស្រុក​ថ្មគោល​មួយចំនួន បាន​បិទទ្វារ​រោង​ម៉ាស៊ីនកិន​ស្រូវ​​ចោល​តែ​ម្តង ដោយ​មិន​ទទួល​សម្ងួ​តស្រូវ​ដែល​លោក​សួន សេរី​រដ្ឋា ទិញ​ពី​កសិករ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នោះទេ​។ លោក​សួន សេរី​រដ្ឋា​បាន​បន្ថែមថា លោក​មិន​ដឹង​ពី​មូលហេតុ ដែល​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ មិន​ទទួល​សម្ងួ​តស្រូវ​របស់​លោកទេ ប៉ុន្តែ​លោក​ថា នេះ​ជា​នយោបាយ​សហកា​រណ៍​ជា​ប្រព័ន្ធ ដែល​ពួក​បណ្តាញ​ឈ្មួញ​យួន កំពុង​សហការណ៍​គ្នា​សម្លាប់​កសិករ​ខ្មែរ​…………

 

​សំឡេង​លោក​សួន សេរី​រដ្ឋា​៖

សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​នេះ ជា​យុទ្ធនាការ​ចុះ​ទិញស្រូវ​ថ្ងៃ​ទី​មួយ របស់​គណបក្ស​អំណាច​ខ្មែរ បន្ទាប់​ពី​កម្ពុជា​ជួប​វិបត្តិ​ស្រូវ​ធ្លាក់​ថ្លៃ​នា​រដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំនេះ​។ នៅ​ព្រឹក​នេះ​លោកសួន សេរីរដ្ឋា​និង​មន្ត្រី​គណបក្ស​អំណាច​ខ្មែរ​ខេត្តបាត់ដំបង បាន​បើក​យុទ្ធនាការ​ទិញ​ស្រូវ​ពី​កសិករ នៅ​ឃុំ​ខ្នាច​រមាស និង​ឃុំ​រូង​ជ្រៃ ក្នុង​តំលៃ ១ តោន ៩៥ ម៉ឺន​រៀល (​ស្រូវ​ល្អ ៩៩%) ៩០ ម៉ឺន​រៀល (​ស្រូវ​លេខ ២) និង ៨៥ ម៉ឺន​រៀល (​ស្រូវ​លេខ ៣) ។ តាម​ផែនការ គណបក្ស​មួយ​នេះ​នឹង​ទិញ​ចំនួន ៥០​តោន​ក្នុង​១​ថ្ងៃ​។ បន្ទាប់​ពី​ប្រមូល​ទិញ​រួច គណបក្ស​អំណាច​ខ្មែរ​នឹង​សម្ងួ​តស្រូវ ហើយ​កិន​ជា​អង្ក លក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នានា ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​៕

 


 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត