តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​មាន​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែ​កញ្ញា​

23-09-2016 2:52 pm 966

​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​ទៅតាម​ពេលវេលា​និង​ទីតាំង​ដូចខាងក្រោម​៖

 

-​    ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៩:០០​ព្រឹក​ដល់​ម៉ោង​៣:០០​រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្នង់ ភូមិ​គោក​ពេជ្រ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​សាខា​អូរ​បែកក្អម​)​។​

-​    ​ថ្ងៃ​សោ​រិ៍ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៩:០០​ព្រឹក​ដល់​ម៉ោង​៣:០០​រសៀល នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ (​សាខា​វត្តភ្នំ​) និង​តំបន់​ភ្លើង​ដែល​ស្ថិតនៅ​ភូមិ​ទួល​រកា ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​សាខា​ចាក់អង្រែ​ក្រោម​) និង​តំបន់​ភ្លើង​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែក​ឯង សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​សាខា​ចាក់អង្រែ​ក្រោម​)​។​

-​    ​ថ្ងៃអាទិត្យ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៩:០០​ព្រឹក​ដល់​ម៉ោង​៣:០០​រសៀល​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ក្នុង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទ្រា ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​(​សាខា​អូរ​បែកក្អម​) និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក ភូមិ​ស្លែង​រលើង ភូមិ​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​សាខា​អូរ​បែកក្អម​) តំបន់​ភ្លើង​ដែល​ស្ថិតនៅ​ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​សាខា​ចាក់អង្រែ​ក្រោម​)​តំបន់​ភ្លើង​ដែល​ស្ថិត​នៅក្នុង​សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែក​ឯង សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​សាខា​ចាក់អង្រែ​ក្រោម​)​។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ដែល​មាន​ការ​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ​គឺ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

 ពាក្យគន្លឹះ  ​អគ្គិសនី​កម្ពុជា​

ព័ត៌មានផ្សេងទៀត