លោកកឹម សុខា៖ ​ខ្ញុំចង់បានដំណោះស្រាយ​នយោបាយមួយ​ដោយ​ពិតប្រាកដ​ សន្ដិវិធី ​និង​​យូរ​អង្វែង​

22-09-2016 9:35 pm 7590

រសៀលថ្ងៃ​ទី២២ ខែកញ្ញា លោក ខ្ចេតទីល ភូលសិន(Kjetil Paulsen) ឯកអគ្គរាជទូតប្រទេសណរវេ (ស្ថានឯកអគ្គរាជទូតនៅទីក្រុងបាងកក ប្រទេសថៃ) បានជួបពិភាក្សាការងារជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្ដាលគណបក្ស។ លោកកឹម សុខា បានឲ្យដឹង​តាម​​រយៈហ្វេសប៊ុកថា “ក្នុងជំនួបនេះយើងបានពិភាក្សាគ្នាអំពី៖ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន”។ មេ​​​ដឹក​នាំ​បក្សប្រឆាំងរូបនេះ បញ្ជាក់ថា៖ “ខ្ញុំបានជម្រាបជូនគាត់ថា ខ្ញុំចង់បានដំណោះស្រាយ​នយោបាយ​មួយ​ដោយពិតប្រាកដ ដោយសន្ដិវិធី និងជាដំណោះស្រាយ​យូរអង្វែង

ជាមួយគ្នានេះ លោកកឹម សុខា ប្រាប់ឲ្យដឹងដែរថា ឯកអគ្គរាជទូតប្រទេសណរវេ បានអះអាងថា លោក​នឹង​ផ្ដោត​ការ​យកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់ និងដោយសកម្ម ចំពោះការ​វិវត្តន៍​នៃស្ថាន​ការណ៍​​នយោ​បាយ​នៅកម្ពុជា ក៏ដូចជាស្ថានភាពដែលប៉ះពាល់​មកលើលោកកឹម សុខា ផងដែរ​៕ ដោយៈ អឿន ភារ៉ា

 ពាក្យគន្លឹះ  កឹម សុខា​

ព័ត៌មានផ្សេងទៀត