ល្បី​ថា Cristiano Ronaldo មាន​ស្នេហា​ថ្មី​ជាមួយ​អតីត​បវរកញ្ញា​អេ​ស្ប៉ា​ញ​

22-09-2016 3:34 pm 870

ជា​តារា​ល្បី​ហើយ​ស្រស់​សង្ហា​សំបូរ​ស្នេហ៍​នៅពេលនេះ​កំពុងតែ​មាន​ពត៌មា​នក្តៅៗ​ថា មាន​ទំនាក់ទំនង ស្នេហា​ជាមួយ​អតីត​បវរកញ្ញា​អេ​ស្ប៉ាញ​ម្នាក់​។​

 

Cristiano Ronaldo កំពុង​តែ​បង្កើត​ទំនាក់ទំនង​ស្នេហា​អូន​បង​ជា​មួយ​ស្រី​ស្រស់ Desire Cordero ដែល​អ្នក​ទាំង​ពីរ​កំពុង​មាន​មូលដ្ឋាន​នៅ​ទឹកដី​ប្រទេស​អេ​ស្ប៉ាញ​ដូចគ្នា នេះ​បើ​តាម​ការ​អោយ​ដឹង​ពី ទស្សនា​វត្តី​អេ​ស្ប៉ាញ​មួយ​។​


វា​គ្រាន់តែ​ជា​ពត៌មាន​ថ្មី​មួយទៀត​សំរាប់​កីឡាករ Cristiano Ronaldo បន្ទាប់ពី​គេ​បាន​រង​ការវាយប្រហារ គ្នា​ជា​ពាក្យសំដី​ជាមួយ​កីឡាករ Xavi​។ យ៉ាងណា​ក៏​ដោយ​ទំនាក់ទំនង​ស្នេហា​រវាង Ronaldo និង​នាង Desire Cordero កើតឡើង​ពិតមែន​នោះ នាង​គឺជា​នារី​ម្នាក់​ដែល​កីឡាករ​ស្រស់​សង្ហារ​ម្នាក់​នេះ​បាន បង្ហាញ​មុខ​ជា​សារ​ធា​រណៈ​បន្ទាប់ពី Ronaldo ចែក​ផ្លូវ​ជា​មួយ​អតីត​មិត្តស្រី​ចាស់​របស់​គេ​គឺ Irina Shayk​។​


បើ​តាម​ប្រភព​ទស្សនា​វត្តី​អេ​ស្ប៉ាញ​ដដែល​បន្ថែមថា​៖ Cristiano Ronaldo បានបង្ហាញ​ថា​រូបគេ​មាន ទំនាក់ទំនង​ស្នេហា​ជាមួយ Cordero មួយ​រយៈពេល​ខ្លី​តាម​បណ្តាញ​សង្គម​របស់​ខ្លួន​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត