លោក​​កឹម​ ​សុខា​​ថា​ ​តម្លៃ​​ស្ត្រី​​គឺ​ជា​​តម្លៃ​​សង្គម​

22-09-2016 10:37 am 5762

ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ត្រី​ឆ្នើម​ស្ដីពី​ការប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដែល​រៀបចំឡើង​ដោយ​ចលនា​ស្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា​បាន​លើកឡើង​ថា ពិភពលោក​កំពុង​តែ​ចាប់អារម្មណ៍ និង​ឲ្យ​តម្លៃ​ទៅលើ​ស្ដ្រី​ព្រោះ​តម្លៃ​ស្ដ្រី​គឺជា​តម្លៃ​សង្គម​។​លោក​បាន​សង្កត់ធ្ងន់ថា ការ​ដែល​ចលនា​ស្ត្រី​គណ​កប្ស​សង្គ្រោះ​ជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ត្រី​ឲ្យ​ចេះ​ប្រើប្រាស់​បណ្ដា​លញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នេះ​ ​ពិត​ជា​មាន​សារៈសំខាន់​ដើម្បី​ឲ្យ​ស្ត្រី​បង្កើន​ចំណេះដឹង​តាមរយៈ​ការទទួល ​និង​​ការ​​ចែក​ចាយ​ព័ត៌មាន​តាម​សង្គម​ហ្វេ​សប៊ុក​នេះ​។​

ទោះបីជា​យ៉ាងនេះ​ក្ដី សកម្មភាព​របស់​ស្ត្រី​នៅក្នុង​កិច្ចការ​នយោបាយ​ត្រូវបាន​​អ្នក​ជំ​នា​ញ​​មើលឃើញេថា នៅ​មាន​កម្រិត​នៅឡើយ ហើយ​កន្ល​មក​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ដាក់បញ្ចូល​ស្ត្រី​ក្នុង​ជួរ​គណបក្ស​ឲ្យបាន​ច្រើន​ផង​ដែរ​៕

ដោយ៖ ធុច ធារ៉ា

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត