ប្រវត្តិ​តស៊ូ​​របស់​លោក​ផៃ ស៊ីផា​ន​​មន្ត្រីជាន់ខ្ពស់​​រដ្ឋាភិបាល​

21-09-2016 4:21 pm 6103

​លោក​ផៃ ស៊ីផា​ន​ជា​កូន​នាយទាហាន​មួយរូប និង​កំព្រា​ឪពុក​តាំងពី​លោក​កើត​នៅ​ឆ្នាំ​១៩៥៤​។ ប៉ុន្តែ​លោក​ផៃ ស៊ីផា​ន​ត្រូវបាន​មិត្តភក្តិ​របស់​ឪពុក​លោក ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម និង​បីបាច់​ថែរក្សា​។ លោក​ផៃ ស៊ីផា​ន​ក៏​ធ្លាប់ធ្វើ​ជា​ទាហាន​បម្រើ​ជាតិ រយៈពេល​ប្រមាណ​២​ឆ្នាំ នៅក្នុង​កង​អង្គភាព​មួយ ដែល​គ្រប់គ្រង​ដោយ​អាមេរិក​នៅ​ឆ្នាំ​១៩៧០​។ ស្ថិតក្នុង​ភាព​យុវវ័យ​នា​ឆ្នាំ​១៩៧០ លោក​ផៃ ស៊ីផា​ន​ធ្វើជា​ទាហាន​បណ្តើរ និង​សិក្សា​នៅ​សាលា​ច្បាប់​បណ្តើរ​។ លោក​ផៃ ស៊ីផា​ន​បាន​រម្លឹកថា “​កូនអ្នកក្រ កំព្រា​ឪពុក គ្មាន​ភាព​ស៊ីវីល័យ មានតែ​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​ទៅ​រៀន និង​ចេញពី​រៀនកាន់​កាំភ្លើង ដើម្បី​រស់​”​។ យ៉ាងណាក៏ដោយ កូន​នាយទាហាន​កំព្រា​ឪពុក​រូប​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ផៃ ស៊ីផា​ន​នៅក្នុង​នាទី​ភ្ញៀវប្រចាំសប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត