ការបោះឆ្នោត​​នៅ​អាមេរិក​​អាច​រង​ការគំរាមកំហែង​ទេ​​ក្រោយការ​​បំផ្ទុះ​គ្រាប់បែក​?

20-09-2016 4:00 pm 1696
ប៉ូលិស​កំពុង​ពិនិត្យ​កន្លែង​បំផ្ទុះគ្រាប់បែក​ក្នុងក្រុងញូវយ៉ក

ក្នុង​ថ្ងៃ​តែ​មួយ​គឺ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អាមេរិក​មាន​ហេតុការណ៍​ដល់​ទៅ​បី​កើតឡើង នោះ​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរលើក និង​វាយប្រហារ​ដោយ​ប្រើ​កាំបិត​ចាក់​មនុស្ស​មួយ​លើក​។​ការ​បំផ្ទុះ​គ្រាប់បែក​កើតឡើង​នៅ​ទីក្រុង​New York​និង​រដ្ឋ​New Jersey​។​ដោយឡែក​ការវាយប្រហារ​ដោយ​ប្រើ​កាំបិត​ចាក់​មនុស្ស​កើតឡើង​នៅ​រដ្ឋ​Minnesota​។​ក្រោយ​មាន​ហេតុការណ៍​ដ៏​រន្ធត់​នេះ ធ្វើឲ្យ​បេក្ខជន​ប្រធានាធិបតី​តំណាងប​ក្សធំៗ​ទាំង​ពីរ​នៅ​អាមេរិក​យក​មក​បកស្រាយ​រៀងៗ​ខ្លួន​។​ក៏មាន​ផង​ដែរ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អាមេរិក​ដែល​ជិត​មក​ដល់ អាច​នឹង​ប៉ះពាល់​ឬ​អត់​។​

​ចង់​ដឹង​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង ជាមួយ​លោក​ឯម វណ្ណា​រ៉ា នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង​៖

ព័ត៌មានផ្សេងទៀត