កូរ៉េខាងជើង​ប្រកាស​​ធ្វើតេស្តអាវុធ​នុយក្លេអ៊ែរ​​បន្ថែម​ទៀត​​បើ​អាមេរិក​​ចង់​បង្ករឿង​

17-09-2016 1:21 pm 11664
អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​ដាក់បង្ហាញ​​ក្នុងព្រឹត្ដិការណ៍​បុណ្យជាតិ

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងជើង បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​វេនី​ហ្ស៊ូ​អេ​ឡា​ថា កូរ៉េខាងជើង​ត្រៀមខ្លួន​ជា​ស្រេច​នឹង​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​បន្ថែមទៀត ករណី​ដែល​មាន​ការ​បង្កហេតុ​ពី​អាមេរិក​។​រដ្ឋ​មន្ដ្រី​រូប​នេះ​ឲ្យដឹងថា កូរ៉េ​ខាងជើង​នឹង​ចាត់វិធានការ​បន្ថែម ដោយ​អាច​មានវុ​ធ​នុយក្លេអ៊ែរ​ត្រូវបាញ់​ទៀត បើសិន​អាមេរិក​ធ្វើឲ្យ​កូរ៉េខាងជើង​ទាល់ច្រក​។


​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​០៩​ខែកញ្ញា​បាន​ធ្វើ​តេស្ដ​ដោយ​ជោគជ័យ​នូវ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៥​របស់គេ​។​ភ្លាមៗ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​យ៉ាងខ្លាំង ព្រោះ​កូរ៉េខាងជើង​រំលោភ​លើ​សេចក្ដីសម្រេច​។​ក្រៅពីនេះ​មាន​កូរ៉េខាងត្បូង ជប៉ុន អាមេរិក បាន​ថ្កោលទោស​លើ​កូរ៉េខាងជើង​ជា​ហូរហែ និង​ទាមទារ​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​។​តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​ចុះ កូរ៉េខាងជើង​នៅ​តែ​មិន​ខ្លាច និង​គំរាម​វាយប្រហារ​ដោយ​ប្រើ​នុយក្លេអ៊ែរ បើសិន​នរណា​ចង់​បង្កហេតុ​ជា​មួយ​ខ្លួន​។​

ព័ត៌មានផ្សេងទៀត