វិសោធនកម្ម​៨​មាត្រា​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​នឹង​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ឆាប់ៗ​នេះ​

17-09-2016 11:24 am 4757

​លោក​ឈួន វ៉ន មន្ត្រី​តំណាង​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​ថា  ការធ្វើ​វិសោធនកម្ម​ឡើងវិញ នូវ​មាត្រា​ចំនួន​៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គ្រោង​នឹង​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ​​៨ មាត្រា ដែល​មាន​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​នោះ​រួមាន​៖ ពិនិត្យឡើងវិញ នូវ​ការពិន័យ​ចំពោះ​អ្នកបើកបរ​ដែល​មាន​ជាតិ​ស្រវឹង ការ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត ប័ណ្ណបើកបរ រួម​នឹង​ចំនុច​សំខាន់ៗ​មួយចំនួនទៀត​។

​សំឡេង

​ដោយៈ​សៅ វិសាល​

 


 ពាក្យគន្លឹះ  ច្បាប់ចរាចរណ៍ថ្មី

ព័ត៌មានផ្សេងទៀត