លោក​​សួន​ ​សេរី​រដ្ឋា​ ​រិះគន់​​លោក​​កឹម​ ​សុខា​​រឿង​អាស្រូវ​​ផ្លូវ​ភេទ

13-09-2016 4:59 pm 6812

លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​លើក​សំណួរ​ថា តើ​មេបក្ស​ដែល​ប្រព្រឹត្ត​រឿង អាស្រូវ ផ្លូវភេទ​គ្មាន​តម្លៃ​គ្រួសារ​បែប​លោក​កឹម សុខា​អាច​បន្ត​ធ្វើ​​​នយោ​​បាយ​​បាន​ទៀត​ទេ​?​លោក​សួន សេរី​រដ្ឋា​បន្តថា ពលរដ្ឋ​ខ្មែរ​គួរតែ​ចេះ​រើស​មេដឹកនាំ​ដែល​ល្អ មាន​គុណធម៌ សីលធម៌ និង​សច្ចៈ​ធម៌ ដើម្បី​ជំនួស​មេដឹកនាំ​ខូច និង​ផ្ដាច់ការ​ ​មិន​មែន​​ជួយ​គាំទ្រ​អា​ខូច​ដើម្បី​លើក​អា​ខូច​ទៅ​ដាក់ជំនួស​អា​ខូច​បែប​សព្វថ្ងៃនេះ​ទេ​។​

 

​គួរកត់សម្គាល់​ថា ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង​គំនាប​ផ្នែក​នយោបាយ ពី​គណបក្ស​នយោបាយ​មួយចំនួន ដោយសារ​រឿង ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ នៅ​តុលាការ​ដោះស្រាយ​មិន​ទាន់​ចេញ​នៅឡើយ​នោះ​។ ស្ថានភាព​ចុងក្រោយ​នេះ គេ​មិនដឹងថា តើ​ជីវិត​នយោបាយ​របស់​គ​ណ​បក្ស​ប្រឆាំង​មួយ​នេះ​អាច​បន្តបាន​ដល់​ពេល​ណា​នោះ​ទេ​៕

ដោយ​៖​ធុច ធារ៉ា​

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត