តួ​ក​គី​ប្ដេជ្ញា​យកឈ្នះ​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​នៅ​ស៊ី​រី​

12-09-2016 10:11 am 1013
ប្រធានាធិបតីតួកគីលោក​Recep Tayyip Erdogan

​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan បាន​និយាយថា​តួ​ក​គី​មាន​កាតព្វកិច្ច​យកឈ្នះ​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី ជា​ប្រទេស​ក្បែរ​ខាង​ខ្លួន​។​លោក​អំពាវនាវ​ឲ្យ​រួម​កម្លាំង​ជា​ធ្លុង​មួយ​ក្នុង​ការបំពេញ​កាតព្វកិច្ច ដើម្បី​ធានា​ថា​គ្មាន​ក្រុម​សកម្មប្រយុទ្ធ​ណាមួយ អាច​ចូល​មក​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​តួ​ក​គី​បានឡើយ​។​ការបញ្ជាក់​របស់​ប្រធានាធិបតី​តួ​ក​គី បន្ទាប់​ពី​កងទ័ព​តួ​ក​គី​អះអាងថា​យន្ដហោះ​ទម្លាក់​គ្រាប់​របស់គេ វាយប្រហារ​ចំ​គោលដៅ​ក្រុម​រដ្ឋ​អ៊ីស្លាម សម្លាប់​អ្នក​ប្រយុទ្ធ​ក្រុម​នេះ​២០​នាក់ ក្នុង​ពេល​ធ្វើ​ប្រតិ​បត្ដិកា​រវាយ​ប្រហារតា​ម​ជើង​អាកាស​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក​ប្រធានា​ធីបតី​តួក​គី​សង្កត់ធ្ងន់ថា តួ​ក​គី​នឹង​វា​ប្រហា​រលើ​ក្រុម​គណបក្ស​ពលករ​ឃឺ​ដ​មិន​ស្របច្បាប់ និង​ក្រុម​ជា​ដៃ​ជើង​របស់​លោក​Fethullah Gulen ដែល​តួ​ក​គី​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត