មេធាវី​​ការពារ​ក្តី​​លោកកឹម សុខា​ថា​នឹង​ប្ដឹង​ឧទ្ធរណ៍​​ប្រឆាំង​នឹង​​សាលក្រម​សាលា​ដំបូង​

11-09-2016 5:08 pm 13824

បើតាមការប្រកាសឲ្យដឹងពីលោក សំ សុគង់ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃ​ទី​១១ កញ្ញា​នេះ​ថា ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ជួប​ពិភាក្សា​ជា​មួយ​​លោក កឹម សុខា រួច​ហើយ ដោយសម្រេចថា នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​សាលក្រម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ដែល​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា បាន​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន ៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​សែន​រៀល​។

 

តាមលោក សំ សុគង់ ដដែលឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​តែ​ពី​ប្ដឹង​ជំទាស់​ទៅ​នឹង​សាលក្រម​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ ក្រុម​មេធាវី​ក៏​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ឲ្យ​មោឃភាព​នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះ​លើ​ករណី​លោក កឹម សុខា ផង​ដែរ។ តែលោកមិនទាន់បញ្ជាក់ថា នឹងដាក់​បណ្តឹងឧទ្ធរណ៍នោះនៅថ្ងៃណាទេ។

 

សូមបញ្ជាក់ថាសាលា​ដំបូង​រាជ​ធានី​​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​៩ កញ្ញា បានចេញសាលក្រម​កំបាំងមុខសម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន ៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​សែន​រៀល​ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ សញ្ចារកម្ម​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត