Cristiano Ronaldo និង Xavi វាយប្រហារ​ពាក្យសំដី​ដាក់គ្នា​

11-09-2016 4:17 pm 1715

សង្គ្រាម​ពាក្យសំដី​បាន​ផ្ទុះ​ឡើង​រវាង​កីឡាករ​កំពូល​ទាំង​ពីរ​រូប​គឺ Cristiano Ronaldo និង​វីរបុរស​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona និង​អេ​ស្ប៉ា​ញ Xavi​។ 

 

Xavi បាន​និយាយថា​៖ សម្រាប់​ខ្ញុំ ហើយ​នឹង​អ្នក​ស្រលាញ់​បាល់ទាត់ គឺ​ច្បាស់​ជា​ដឹងថា Cristiano Ronaldo មិន​អាច​ប្រៀបធៀប​ជាមួយ Messi បាន​ទេ​លើកលែងតែ​ពួគគេ​ជា​អ្នកគាំទ្រ Real Madrid​។​

 

Ronaldo បាន​និយាយថា​៖ Xavi កំពុងតែ​លេង​បាល់​នៅ​ប្រទេស​កាតា ឬ​អី​ខ្ញុំ​មិន​ដឹង​ទេ​។ អ្នកណា​ដែល ចង់​ល្បី​គឺ​តែងតែ​យកឈ្មោះ​ខ្ញុំ​មក​និយាយ​។ Xavi គាត់​ធ្លាប់​ឈ្នះ​អស់​ហើយ អត់​តែ Ballon d’Or​។​


កាលពី​សប្តាហ៍​មុន Xavi បាន​និយាយ​ទៅកាន់​វិទ្យុ​អេ​ស្ប៉ាញ​ថា​៖  Ronaldo នឹង​នៅតែ​ជា​កីឡាករ​ល្អ​លំដាប់​ទី​ពីរ​នៅ​ពីក្រោយ​កីឡាករ​ពាក់​លេខ ១០ Lionel Messi​។ ប៉ុន្តែ Ronaldo គ្រាន់តែ​មាន​សំណាង​អាក្រក់​ប៉ុណ្ណោះ​ដែល​បាន​ស្ថិត​នៅ​ជំនាន់​ជាមួយ Messi​។​

ជាមួយគ្នា​នោះ​ដែរ Cristiano Ronaldo បាន​វាយបក​ទៅលើ​អ្នក​រិះគន់​រូបគាត់ ដោយ​បាន​អះអាង​យ៉ាង​ហំហួន​ថា "​ខ្ញុំ​គឺ​ជា​កីឡាករ​ដែល​គេ​បាន​ស្វែងរក​ច្រើន​ជាង​គេ​នៅលើ​អ៊ីនធឺណិត​"​។​

"​អ្នក​ទាំង​នោះ​គ្រាន់តែ​ចង់​បង្ហាញ​ខ្លួន​នៅ​លើ​គម្រប​មុខ ឬ​ផ្សព្វផ្សាយ​វត្ថុ​មួយចំនួន​ដោយ​និយាយ​អំពី​ខ្ញុំ​។ តែ​វា​មិន​សំខាន់​ឡើយ​សម្រាប់​ខ្ញុំ​ចំពោះ​អ្វី​ដែល Xavi បាន​និយាយ​។ គាត់​បាន​ឈ្នះ​អ្វី​គ្រប់យ៉ាង ប៉ុន្តែ​គាត់​មិន​ធ្លាប់​ឈ្នះ Ballon d’Or នោះឡើយ ខ្ញុំ​មាន​ដល់​ទៅ​បី Ballon d’Or "៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត