លោក​​ហ៊ុន​ សែន​ថា​​នាយក​​រដ្ឋ​មន្ត្រី​​ចិន​​ឱ្យ​​កម្ពុជា​​នាំ​​អង្ករ​​ទៅ​​ចិន​​ដោយ​​ឥត​​យក​ពន្ធ​​ពី​​១០​​ទៅ​​២០​​ម៉ឺន​​តោន​

09-09-2016 4:53 pm 1638


​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​កាន់​ទីក្រុង​ណាន​នី​ង នៃ​ប្រទេស​ចិន​ដើម្បី​ចូលរួម​ពិព័រណ៍​អាស៊ាន​ចិន នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ស្អែក​នេះ​។ 

​លោក​ហ៊ុន សែន បានបញ្ជាក់​ថា នៅ​ប្រទេស​ឡាវ លោក​បាន​ពិភាក្សា​យ៉ាង​ល្អ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​ក្នុងនោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគ​ទេសចរណ៍​។​ល​។ ជា​អាទិភាព​នៃ​កិច្ច​ពិភាក្សា​។​

​លោក​ហ៊ុន សែន ថា នាយករដ្ឋមន្ត្រី​ចិន បាន​ប្រកាស​ផ្តល់​ឱ្យ​កម្ពុជា​នាំ​អង្ករ​​ទៅ​​កាន់​​ប្រ​ទេស​​ចិន​ពី​ចំនួន​១០​ម៉ឺន​តោន ទៅ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដោយ​រួច​ពន្ធ​។​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បាន​ប្ដេជ្ញា​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន ដើម្បី​ពង្រីក​ទីផ្សា​សម្រាប់​នាំ​ទំនិញ​កម្ពុជា​ទៅកាន់់​ប្រទេស​ចិន បន្ថែមទៀត​។​

 

​សូមបញ្ជាក់​ថា កន្លង​ទៅ​ថ្មីៗ​នេះ លោក​ហ៊ុន សែន បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨-២៩ នៅ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​៕ ដោយ​៖ សេង បារាំង​

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត