ការចល័តទ័ព​ចំថ្ងៃបើក​សវនាការ​រឿងលោកកឹម សុខា​ មន្ត្រីការពារជាតិ​ថា​មិនពាក់ព័ន្ធ​អ្នកណាទេ​

09-09-2016 4:02 pm 29608
ប្រភពរូបពីRFA

ស្របពេលដែល សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​​ថ្ងៃ​ទី​៩ កញ្ញា នេះ គេឃើញមានការចល័ត​ទ័ពជាច្រើន នៅរាជធានី​ភ្នំពេញ ពិសេសតាមផ្លូវទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

 

ជាការភ័យ ឬជាការត្រៀមទប់ទល់នឹងស្ថានការណ៍ណាមួយ ជាមុន ឬ? ខណៈដែល​តុលាការ​កំពុង​បើក​សវ​នា​ការ លើ​​​សំណុំ​​រឿងលោក កឹម សុខា និង​ជា​​ពេលដែលអ្នកគាំទ្រ រាប់រយនាក់បាន​មកជួបជុំគ្នា​នៅ​ទី​​ស្នាក់​ការ​គណបក្សសង្គ្រោះជាតិ ដើម្បីរង់ចាំ​អុត​​លទ្ឋផលពីតុលាការនោះ លោកឈុំ សុជាតិ មន្ត្រីអ្នក​នាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងខ្លីថា នេះជាការងារកងទ័ព ដើម្បីការពារសន្តិសុខ សណ្តាប់​ធ្នាប់។ លោកថា​ ចង់កងទ័ពចល័តនៅកន្លែងណាពេលណា ជាសិទ្ឋិរបស់កងទ័ព មិនពាក់​ព័ន្ធ​នឹងអ្នកណាទេ។ សូមកុំយកខ្លួនដាក់………………….

 

សំឡេងលោកឈុំ សុជាតិ៖

 

ប៉ុន្តែសម្រាប់លោកអ៊ូរ វីរៈប្រធានវេទិការអនាគត និងជាអ្នកតាមដានស្ថានការណ៍សង្គម បានមើល​ឃើញ​​ផ្ទុយពីអ្វីដែលលោកឈុំ សុជាតិលើកឡើង។លោកថា នេះគឺជាការគំរាម​ដល់ប្រជាពលរដ្ឋ កុំ​ឲ្យចូលរួម​គាំទ្រ​គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ លោកអ៊ូរ វីរៈបញ្ជាក់​ថា សកម្មភាពចល័តកង​ទ័ព​ក្នុងស្ថានភាពនេះ គឺរដ្ឋាភិបាលកំពុងខ្លាចស្រមោល​ខ្លួនឯង……………………..

 

សំឡេងលោកអ៊ូរ វីរៈ៖

 

សូមបញ្ជាក់ថា ការចល័តកងទ័ពជាច្រើននៅរាជធានីភ្នំពេញពេលនេះ ធ្វើឡើងស្របពេល​ដែល សាលា​ដំបូង​​រាជធានី​ភ្នំពេញ បើក​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ។​ ​អាចជាការការពារលោកកឹម សុខា ពីការចាប់ខ្លួនផង​នោះ​ អ្នកគាំទ្ររបស់ខ្លួន ជាច្រើនរយនាក់ បាន​​មក​ប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្ស​សង្គ្រោះ​ជាតិ។នៅរសៀលថ្ងៃទី០៩ កញ្ញានេះ សាលាដំបូង​រាជ​ធានីភ្នំពេញ បានចេញ​សេចក្តី​សម្រេច​ឲ្យ​លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិជាប់​ពន្ធ​​នាគារចំនួន៥ ខែ និង​ពិន័យជាប្រាក់​ចំនួន​៨សែនរៀល តាម​មាត្រា៥៣៨ នៃក្រម​ព្រហ្មទណ្ឌ។ ប៉ុន្តែ​រហូតមកដល់រសៀលថ្ងៃទី០៩ កញ្ញានេះ នៅមិនទាន់មានការចាប់​ខ្លួនលោកកឹម សុខានៅឡើយទេ៕

 

ដោយ៖ខាត់ សុធី

 

 ពាក្យគន្លឹះ  ការចល័តទ័ព

ព័ត៌មានផ្សេងទៀត