កូរ៉េខាងជើង​​បញ្ជាក់ថា​​ពិតជា​បាន​​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​​លើក​ទី​៥

09-09-2016 12:19 pm 2424
លោកគីម ជុងអ៊ុនឈរជជែកជាមួយមន្រ្តី

​កូរ៉េ​ខាងជើង​បាន​ប្រកាស​ហើយ​ថា ខ្លួន​ពិតជា​បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​៥​ប្រាកដ​មែន​។ ការប្រកាស​របស់​កូរ៉េ​ខាងជើង​បាន​ធ្វើឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​មាន​ការ​មន្ទិល​ថា មាន​ការរញ្ជួយ​ដី​កើតឡើង​នៅ​ទីតាំង​កូរ៉េខាងជើង​ធ្លាប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ពីមុន​។ ប៉ុន្តែ​ពេល​នេះ​លែង​ជា​ការ​មន្ទិល​ទៀតហើយ គឺ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ច្បាស់ៗ​ថា សំឡេង​ដែល​លាន់លឺ​ស្មើ​នឹង​រញ្ជួយ​ដី​៥.៣​រ៉ិ​ចទ័​រនោះ ជា​ឥទ្ធិពល នៃ​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​។​

តាមរយៈ​ទូរទស្សន៍​រដ្ឋ​របស់​កូរ៉េខាងជើង បាន​និយាយថា ទីក្រុង​ព្យុងយ៉ាង​ពេលនេះ​មាន​សមត្ថភាព​ដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រលើ​រ៉ុក្កែត​ផ្លោង​។ លើសពីនេះ ពេល​ធ្វើ​ប្រតិបត្តិការ មិន​មាន​ការ​លេច​ធ្លាយ​កើតឡើង​នៅក្នុង​ពេល​ធ្វើ​តេស្ត ហើយក៏​មិន​មាន​ផលប៉ះពាល់​បរិស្ថាន​ដែរ។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានប្រកាស បន្ថែមថា ការធ្វើតេស្តនុយក្លេអ៊ែរនៅព្រឹក​ថ្ងៃសុក្រ​នេះ ជាជោគជ័យនៃការធ្វើតេស្ត​ក្បាលគ្រាប់នុយក្លេអ៊ែរ​​ទើបផលិតថ្មី និង​បាន​សំ​ដែង​ការ​អបអរ​សាទរ​ទៅកាន់អ្នកវិទ្យាសាស្រ្តរបស់គេ ដែលបានខឹតខំប្រឹងប្រែង​ផលិត និងធ្វើឲ្យដំណើរការធ្វើតេស្តទទួលជោគជ័យ៕

ព័ត៌មានផ្សេងទៀត