អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​ជួបជុំគ្នាទាំង​យប់ ​ចាំឃ្លាំមើល​សវនាការ​លោកកឹម សុខា​

08-09-2016 10:57 pm 2584

នៅយប់ថ្ងៃទី០៨កញ្ញានេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួន បានមកជួបជុំគ្នា​នៅទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ ដើម្បីឃ្លាំមើលស្ថានការណ៍នយោបាយ ជុំវិញ​ចំណាត់​ការរបស់​តុលាការ​​លើ​ករណី​លោកកឹម សុខា នៅថ្ងៃស្អែក។ នេះ​បើតាមការ​ឲ្យដឹង​នៅលើ​ទំព័រហ្វេសប៊ុក​លោក​សម រង្ស៊ី​។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩កញ្ញាស្អែកនេះ តុលាការ​ក្រុង​ភ្នំពេញនឹងបើក​សវនាការ​ជម្រះ​ក្តី លោកកឹម សុខា ប្រធាន​ស្តីទីបក្ស​សង្រ្គោះ​ជាតិពី​បទ«បដិសេធ​ចូល​បំភ្លឺ» ក្នុង​សំណុំ​រឿង អ្នក​នាងខុម ចាន់​តារ៉ាទី​ ហៅ​​​ស្រីមុំ។ នៅខណៈដែលពលរដ្ឋអ្នកគាំទ្របក្សប្រឆាំង​តាមបណ្តាខេត្តមួយចំនួនបា​នធ្វើដំណើរ​​មក​​រាជធានី​ភ្នំពេញ​ ដើម្បីតាមដានរឿងនេះ សមត្ថកិច្ចបានដាក់របាំង​បន្លាលួស​នៅ​ច្រកចូល​ភ្នំពេញ​ ដោយ​ថា​ជាការ​ត្រួតពិនិត្យសុវត្ថិភាព៕ ដោយៈ អឿន ភារ៉ា​

 ពាក្យគន្លឹះ  រឿងក្តីលោក​កឹម សុខា​

ព័ត៌មានផ្សេងទៀត