លោក​​ខៀវ សុភ័គ​​សោកស្តាយ​​ដែល​គ្រួសារ​​លោក​​កែម ឡី​​មិន​សហការ​​ជាមួយ​​សមត្ថកិច្ច​

08-09-2016 12:59 pm 112023

លោក​ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​សំដែង​ការសោកស្តាយ​ដែល​ក្រុមគ្រួសារ​លោក​កែម ឡី​អ្នកតាមដាន​ស្ថាន​ការ​ណ៍សង្គម​កម្ពុជា​រត់ចោល​ស្រុក មិន​នៅ​សហការ​ជាមួយ​សមត្ថកិច្ច នៅក្នុង​ដំណើរការ​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ឃាតកម្ម​លោក​កែម ឡី​។ យ៉ាងណា​ក៏​ដោយ​លោក​ខៀវ សុភ័គ​បញ្ជាក់ថា ទោះបី​ក្រុមគ្រួសារ​ជនរងគ្រោះ មិន​នៅ​សហការ​ជាមួយ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​ធ្វើ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​កែម ឡី ………

 

សំឡេង​លោក​ខៀវ សុភ័គ៖

 

​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​លោក​កែម ឡី​រួមទាំង​កា​មេ​រ៉ា​សុវត្ថិភាព​ដែល​គេ​ជឿ​ថា មាន​ផ្ទុក​រូបភាព​នៃ​ការបាញ់​សម្លាប់​លោក​កែម ឡី​វិញ ត្រូវបាន​លោក​ខៀវ សុភ័គ​បញ្ជាក់ថា បាន​បញ្ជូន​ដល់​ដៃ​តុលាការ​អស់ហើយ​។ ដូច្នេះ​លោក​លែង​មាន​សមត្ថកិច្ច​នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​កែម ឡី​ហើយ​…………

 

​សំឡេង​លោក​ខៀវ សុភ័គ៖

 

​គួរ​ជម្រាបជូន​ថា បើ​តាម​លោក​កែម រិទ្ធិ​សិទ្ធិ​ប្អូនប្រុស​របស់​លោកកែ​ម ឡី​បាន​ប្រាប់​វិទ្យុ​វាយោ​កាល​ពី​ថ្ងៃ​ទី​៣១​សីហា​ថា ភរិយា​លោក​កែម ឡី​បាន​ធ្វើដំណើរ​ទៅ​អាមេរិក​កាលពី​ថ្ងៃ​ទី​២៨-២៩​ខែ​សីហា​។ ប្រពន្ធ​និង​កូន​របស់​លោក​កែម ឡី​បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អា​មេ​រិច​មុន​ខួប​១០០​ថ្ងៃ​របស់​ស្វាមី​។ មុន​នឹង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ភរិយា​លោក​កែម ឡី​បានផ្តល់​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀ​ប​ចំ​ពិធីបុណ្យ ដឹកនាំ​ដោយ​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​ជា​អ្នក​ចាត់ចែង​ជំនួស​។ ពិធីបុណ្យ​គម្រប់​១០០​ថ្ងៃ​របស់​លោក​កែម ឡី​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខែ​តុលា​ខាងមុខ​។​

 

​សូមបញ្ជាក់​ថា លោក​កែម ឡី​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តា​ម៉ា​ត​ជិតស្តុប​បូកគោ កាលពី​ថ្ងៃ​ទី​១០​ខែកក្កដា​ឆ្នាំ​២០១៦៕

 

 ពាក្យគន្លឹះ  សំណុំរឿងលោកកែម ឡី

ព័ត៌មានផ្សេងទៀត