លោក​​សេង សឹង្ហ​ហេង​​ពី​កម្មករ​រោងចក្រ​​ក្លាយជា​​មេធាវី​

07-09-2016 2:50 pm 2146
លោក​សេង សឹង្ហ​ហេង

​មាន​ដើមកំណើត​ជា​កូន​កសិករ លោក​សេង សឹង្ហ​ហេង​បាន​ចាកចេញ​ពី​ស្រុកកំណើត​ស្ថិតក្នុង​ខេត្តតាកែវ មក​បន្ត​ការសិក្សា បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ក្នុង​ទីក្រុង​ភ្នំពេញ​។ បន្តបន្ទាប់​លោក​សេង សឹង្ហ​ហេង​បាន​ឆ្លៀត​ពេល​ពី​ការសិក្សា មក​បម្រើ​ការងារ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត និង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ជាដើម មុនពេល​លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ សញ្ញាបត្រ​វិជ្ជាជីវៈ​មេធាវី និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

 

បច្ចុប្បន្ន​លោក​សេង សឹង្ហ​ហេង​បម្រើ​ការងារ​នៅក្នុង​ក្រុម​មេធាវី​យុត្តិធម៌​អន្តរជាតិ​។ លោក​សេង សឹង្ហ​ហេង​តែង​ឆ្លៀតពេល​ចុង​សប្តាហ៍ ដើម្បី​ចែករំលែក​ចំណេះដឹង​ផ្នែក​ច្បាប់​មួយចំនួន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។ ពី​ជីវិត​អ្នកបម្រើ​ការងារ​ក្នុង​រោងចក្រ លោក​សេង សឹង្ហ​ហេង​មិន​នឹកស្មាន អាច​មក​អង្គុយ​ទល់មុខ​ក្បាល​មេក្រូ ដើម្បី​ចែករំលែក​ចំណេះដឹង​ផ្នែក​ច្បាប់ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ​។  

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សេង សឹង្ហ​ហេង​មេធាវី​ក្នុង​ក្រុម​មេធាវី​យុត្តិធម៌​អន្តរជាតិ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

 

សំឡេង៖

 ពាក្យគន្លឹះ  លោក​សេង សឹង្ហ​ហេង

ព័ត៌មានផ្សេងទៀត