Lionel Messi ប្តូរ​ពណ៌​សក់ និង​ទុក​ពុក​មាត់ គឺ​មាន​មូលហេតុ​នៅ​ពីក្រោយ​

07-09-2016 6:24 am 1523

​អ្នក​ដែល​ស្នេហា​វិស័យ​កីឡាករ​បាល់ទាត់​ពិតណាស់​បើ​មិន​ស្គាល់ Lionel Messi ជា​រឿង​ចម្លែង​បំផុត​។ ហើយ​ពេល​ថ្មីៗ​នេះ​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន ហើយក៏​ជា​កីឡាករ​របស់​ក្លឹប Barcelona រូបនេះ​បាន ធ្វើខ្លួន​អោយ​ប្លែក​ជាមុន​ជាពិសេស​កឺ​ការប្តូរ​ពណ៌​សក់ និង​ទុក​ពុក​មាត់​។​

 

​កន្លង​មក​កីឡាករ​ឆ្នើម Lionel Messi បាន​ជួប​រឿង​ខកចិត្ត​ខ្លាំង​បំផុត​ក្នុង​ជីវិត​បាល់ទាត់​របស់គេ ដោយ​រួប​គេ​មិន​បាន​ជួយ​ជាតិ​ក្នុង​ការលើក​ពានរង្វាន់​ធំៗ ជាក់ស្តែង​កាលពី World Cup អា​ហ្សង់​ទីន បាន​ចាញ់​អាល្លឺម៉ង់​ផ្តាច់​ព្រាត់ ហើយ​អា​ហ្សង់​ទីន បាន​ចាញ់ឈី​លី​២​ដង​ក្នុង​កម្មវិធី Copa America នេះ​ជា​ការឈឺចាប់​របស់ Messi​។​

ទាក់ទិន​នឹង​ការប្តូរ​ពណ៌​សក់ និង​ទុក​ពុកមាត់​នេះ Messi បានអោយដឹងថា​៖ នេះ​ជា​ការតាំង​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ចាប់ផ្តើម​ជា​ថ្មី​តាំង​ពី​ពណ៌​សក់​នេះ​ទៅ​។ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ត្រូវតែ​សម្អាត​ការឈឺចាប់​ចេញ អោយអស់ ហើយ​ចាប់ផ្តើម​នូវ​អ្វី​ដែល​ល្អៗ​។


អ្វី​ដែល​កីឡាករ​ឆ្នើម​រូប​នេះ​បាន​និយាយ​ក្នុង​គោលបំណង​ដែល​រូបគេ​ផ្ទាល់​ចង់​បំភ្លេច​រឿង​ដែល​គេ​មិន អាច​ជួយ​ជម្រើសជាតិ​អា​ហ្សង់​ទីន​អោយ​លើកពាន​ធំៗ ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាប់ៗ​គ្នា​ដូចជា World Cup 2014, Copa America 2015 និង Copa America 2016​។​

Lionel Messi ជា​កីឡាករ​មួយរូប​ដែល​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ក្លឹប Barcelona រី​ឯ​ក្នុង​ជម្រើសជាតិ​វិញ រូប​គេ​ហាក់​មិនសូវ​ជា​ជោគជ័យ​ប៉ុន្មាន​នោះទេ​៕ ដោយ​៖ អ៊ុំ កុសល​


ព័ត៌មានផ្សេងទៀត