គ​.​ជ​.​ប ផ្លាស់ប្តូរ​ពេល​ប្រកាស​លទ្ធផល​នៃ​ការចុះ​បោះឆ្នោត​មក​ត្រឹម​មួយ​ថ្ងៃ​ម្តង​

06-09-2016 5:16 pm 2233

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បានសម្រេច​ផ្លាស់ប្តូរ​ពេលវេលា​នៃ​ប្រកាស​លទ្ធផល នៃ​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ដោយ​ត្រូវ​ប្រកាស រៀង​រាល់​មួយ​ថ្ងៃ​ម្តង​នៅ​ម៉ោង​៨:០០ នាទី​ព្រឹក ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា នេះ​តទៅ​។ នេះ​បើ​តាម​ការឲ្យដឹង​របស់​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦...

 

​សំឡេង​លោក​ហង្ស ពុទ្ធា​៖

 

លោក​ហង្ស ពុទ្ធា បានឲ្យ​ដឹង​បន្ថែមទៀត​ថា​មូលហេតុ​ដែលគ​.​ជ​.​ប សម្រេច​ផ្លាស់ប្តូរ​ការប្រកាស​លទ្ធ​ផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មក​ត្រឹម​មួយ​ថ្ងៃ​ម្តងនោះ គឺ​ដើម្បី​កុំឲ្យ​មាន​ការ​មមាញឹក​ខ្លាំងពេក ព្រោះ​កន្លងមក ចាប់ពី​ថ្ងៃ​ទី​០១ ដល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ការប្រកាស​លទ្ធផល​គឺ​ធ្វើឡើង​ពីរ​ដង​នៅ​ក្នុង​មួយ​ថ្ងៃ​គឺ​នៅ​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់​និង​៦:០០​នាទី​ល្ងាច​។​

 

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថាគ​.​ជ​.​ប បានកំណត់​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ជាង​៩​លាន ៦​សែន​នាក់​ហើយ​បើ​តាម​ការប៉ាន់ប្រមាណរ​បស់​គ​.​ជ​.​ប ជា​មធ្យម​ក្នុង​១​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​១១​ម៉ឺន​នាក់ ៕


 ពាក្យគន្លឹះ  គ​.​ជ​.​ប

ព័ត៌មានផ្សេងទៀត