លោក​កឹម សុខា អំពាវនាវ​​ឲ្យ​ប្រជាពលរដ្ឋ​​គ្រប់​អាយុ​​ទៅ​ចុះ​​ឈ្មោះ​បោះឆ្នោត​​

31-08-2016 11:14 am 6376

​នា​ព្រឹក​ថ្ងៃទី ៣១ សីហា ឆ្នាំ​២០១៦ នេះ លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​នូវ​វីដេអូ​ឃ្លីប​ថ្មី​មួយ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​


​ក្នុង​វីដេអូ​ប្រមាណ​ជា​២​នាទី លោក​កឹម សុខា បាន​ថ្លែង​បញ្ជាក់ថា​៖


- ការបោះឆ្នោត​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជោគវាសនា អនាគត​របស់​ខ្លួន​យើង​ផ្ទាល់ និង​ប្រទេសជាតិ​យើង
- បងប្អូន​អាច​បោះឆ្នោត​បាន លុះត្រាតែ​បងប្អូន​បាន​ចុះឈ្មោះ​បោះឆ្នោត
- បងប្អូន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ​-​សង្កាត់​ណា បងប្អូន​ត្រូវ​ទៅ​បោះឆ្នោត​នៅ ឃុំ​-​សង្កាត់ នោះ
- បើ​បងប្អូន​ចង់​ជ្រើសរើស​មេដឹកនាំ​ល្អ​ក្នុង ឃុំ​-​សង្កាត់ របស់​បងប្អូន ដើម្បី​ការរីកចម្រើន​ភូមិ​-​ឃុំ​-​សង្កាត់ និង​ដើម្បី ឪពុក​-​ម្ដាយ និង​ក្រុម​គ្រួសារ​បងប្អូន​ផ្ទាល់ លុះត្រាតែ​បងប្អូន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ​-​សង្កាត់ របស់​បងប្អូន​ផ្ទាល់​។

 

សំឡេងលោកកឹម សុខា៖

(ដោយ៖ ចេន សុជាតា)

 ពាក្យគន្លឹះ  លោកកឹម សុខា

ព័ត៌មានផ្សេងទៀត