៦​ខែ​ឆ្នាំ​២០១៦វិស័យ​ស្ថាបត្យកម្ម​សំណង់​នៅ​កម្ពុជា​កើនឡើង​រហូត​ដល់​២០០០%

30-08-2016 4:18 pm 3447

​ថ្មីៗ​នេះ តាម​ស្ថិតិ​នៃ​ការ​វិវឌ្ឍន៍ ខាង​វិស័យ​ស្ថាបត្យកម្ម​សំណង់ ដែល​ជា​វិស័យ​ឧស្សាហកម្ម​ធំ​មួយ សម្រាប់​ប្រទេស​កម្ពុជា គឺ​មាន​ការរីកចម្រើន​ខ្លាំង​។ បើ​តាម​ការអះអាង​ពី​លោក​ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឲ្យដឹងថា ការរីកលូតលាស់ លើ​វិស័យ​ស្ថាបត្យកម្ម​សំណង់ ក្នុងប្រទេស​កម្ពុជា​យ៉ាងគំហុក​នេះ គឺ​គិត​ត្រឹម​រយៈពេល​៦​ខែ ឆ្នាំ​២០១៦ មាន​ការកើនឡើង​រហូត ដល់​ទៅ​ជាង​២០០០% បើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥​។

​សម្រាប់​កត្តា​ដែល​ជំរុញ ឲ្យ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន ដ៏​ច្រើន​លើសលប់​នេះ ត្រូវបាន​លោក​ភឿង សុភ័ណ្ឌ អះអាងថា ដោយសារ​យុទ្ធសាស្ត្រ​ដឹកនាំ របស់​រដ្ឋមន្ត្រី​ថ្មី លោក​ជា សុផារ៉ា​......៖

​សំឡេង​

​លោក​ភឿង សុភ័ណ្ឌ មានប្រសាសន៍​បន្ត​ថា ក្រៅពី​យកចិត្តទុកដាក់​លើ​វិស័យ​សំណង់ ក្រសួង​ដែនដី ក៏​មាន​ការរៀបចំ​បង្កើត​ក្រុមការងារ ជំរុញ​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ដែល​មាន​ជាង​៧០០០​ករណី មក​សល់​ត្រឹមតែ​ជាង​៧០០​ករណី​ប៉ុណ្ណោះ​។ ដូច្នេះ តាមរយៈ​យុទ្ធសាស្ត្រ​ដឹកនាំ​ថ្មី របស់​លោក​រដ្ឋមន្ត្រី​ជា សុផារ៉ា បាន​ជួយ​កាត់បន្ថយ​ច្រើន នូវ​បញ្ហា​វិវាទ​ដីធ្លី និង​វិវាទ​សំណង់​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  វិស័យសំណង់

ព័ត៌មានផ្សេងទៀត