ការ​​ឆ្លើយ​ឆ្លង​​របស់​​លោក​​ហ៊ុន​ សែន​​ជាមួយ​​ជនជា​តិ​​វៀតណាម​​ត្រូវ​​លោក​​សួន​ សេរី​រដ្ឋា​​ថា​ ជា​​រឿង​​ខ្ជីខ្ជា​​ពេលវេលា​

29-08-2016 5:27 pm 5004

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​លើកឡើង​ថា ប្រតិកម្ម​របស់​លោក ហ៊ុន សែន ដែល​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ យក​ពេល​ទៅ​ឆ្លើយឆ្លង​ជាមួយនឹង​ជនជាតិ​យួន អ្នកលេង​ហ្វេ​សបុ​ក​ម្នាក់​នោះ វា​គឺជា​រឿង​ដ៏​សែន​អស់សំណើច និង​ជា​រឿង​ខ្ជីខ្ជា​ពេលវេលា​របស់​នាយក​រដ្ឋមន្ត្រី ! ។​

 

​លោក​សួន សេរី​រដ្ឋា បាន​ចោទ​ជា​សំនួរ​ទៀតថា តើ​នរណា អាច​ដឹង​ថា Account ហ្វេ​សបុ​ក​របស់​ជនជាតិ​វៀតណាម ដែល​លោក ហ៊ុន សែន កំពុង​ឆ្លើយឆ្លង​នោះ​ជា Account ខ្មោច ឬក៏​ជា Account មនុស្ស​ពិតប្រាកដ​។ 

 

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ឲ្យ​រាជរដ្ឋាភិបាលបាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា ការលើកឡើង​របស់​លោក​សួន សិរី​រដ្ឋា គ្រាន់តែ​ជា​ការ​ប្រជែង អំណាច​តែ​ប៉ុណ្ណោះ និង​គ្មាន​អ្វី​គួរឲ្យ​ចាប់អារម្មណ៍​……………..

សំឡេង​លោក​ផៃ ស៊ីផា​ន​៖

 

​ការលើកឡើង​របស់​លោក​សួន សេរី​រដ្ឋា គឺ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម ទៅ​នឹង​ជនជាតិ​វៀតណាម​ដែល​បាន​រិះគន់​ការគ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កាលពីពេល​កន្លង​ទៅ​៕

​ដោយ​៖​ធុច ធារ៉ា​

 

ព័ត៌មានផ្សេងទៀត