លោក​ហ៊ុន សែន ​នឹង​ចូលរួម​វេទិកា​​ពាណិជ្ជកម្ម​​និង​វិនិយោគ​​កម្ពុជា​-​ចិន​​លើក​ទី​១​​​នៅ​ប្រទេស​ចិន​​

26-08-2016 11:07 am 911

​ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​កម្មវិធី វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ចិន លើក​ទី​១ “First Cambodia-China Business and Invesment Forum” នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ នៅ​តំបន់​ស្វយ័ត​ក្វាង​ស៊ី​។


​នៅក្នុង​ឱកាស​ព្រឹត្តិការណ៍​ពិព័រណ៍ ពាណិជ្ជកម្ម​ចិន​-​អាស៊ាន លើក​ទី​១៣ ចាប់ពី​ថ្ងៃ​ទី ១១ ដល់​១៤ កញ្ញា នេះ​ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ផងដែរ​។ ក្នុង​ព្រឹត្តិការណ៍​​ពិព័រណ៍​ខាងលើនេះ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​អំពាវនាវ​ដល់ ពាណិជ្ជករ និង​អ្នកវិនិយោគ​នៅ      កម្ពុជា​ទាំងអស់​ចូលរួម​ឲ្យបាន​ច្រើន​កុះករ ហើយ​សម្រាប់​អ្នក​មាន​បំណង​ចូលរួម​ត្រូវ​ផ្ញើ​លិខិត​ឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​មក​ក្រសួង​ឲ្យបាន​មុន​ថ្ងៃ​ទី ០១ កញ្ញា ឆ្នាំ​២០១៦៕    

 

ព័ត៌មានផ្សេងទៀត