បេសកជន​ពិសេស​UN​​ទទួលបន្ទុក​សិទ្ធិមនុស្ស​ថា​​ចិន​រារាំង​កិច្ចការ​​របស់​លោក​

24-08-2016 9:48 am 1051
បេសកជនពិសេសUNពេលធ្វើសន្និសីទកាសែត

​បេសកជន​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​តែងតាំង​ដោយ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ចិន​បាន​បង្អាក់​កិច្ចការ​របស់​លោក ក្នុង​ពេល​លោក​បំពេញ​ទស្ស​កិច្ច​ទៅកាន់​ប្រទេស​ចិន ដោយ​ព្យាយាម​រារាំង​មិនឲ្យ​មាន​ការជួបដោយ​ផ្ទាល់​ជា​លក្ខណៈ​បុគ្គល ទៅ​តាម​អ្វី​ដែល​លោក​ចង់​បាន​ឡើយ​។​


​លោក​Philip Alston អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​និង​ភាពក្រីក្រ​របស់​អង្គការសហប្រជាជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​០៩​ថ្ងៃ​ទៅ​ប្រទេស​ចិន លោក​កត់សម្គាល់​ឃើញថា រដ្ឋាភិបាល​ចិន​ហាក់​បាន​រៀបចំ​ទុក​មុន ចំពោះ​បុគ្គល​ដែល​លោក​ចង់​ជួប​។​គ្មាន​កិច្ចប្រជុំ​ណាមួយ​ត្រូវបាន​រៀបចំ​ឡើង​ទេ ហើយ​អ្វី​ដែល​ទទួលបាន​ពី​បុគ្គល​ដែល​ចង់​ជួប គឺ​ពួកគេ​ត្រូវ​ផ្ដល់​ថ្ងៃ​ឈប់សម្រាក​ទៅវិញ នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​ចិន​។​វា​ហាក់ដូចជា​ការរៀបចំ​ទុកជា​មុន​មិន​ចង់​ឲ្យ​លោក​ជួប​ជាមួយ​បុគ្គល​សំខាន់ៗ​តាម​ការគ្រោងទុក​។​


​សូមបញ្ជាក់​ថា ចាប់តាំងពី​ចូលកាន់​តំណែង​ជាង​០៣​ឆ្នាំ​មកនេះ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​បង្ក្រាប​ក្រុម​មាន​គំនិត​ផ្ទុយគ្នា ដាក់​កម្រិត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ព្រមទាំង​បាន​ឃុំខ្លួន​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ផង​។​ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយថា រដ្ឋាភិបាល​បាន​ព្យាយាម​លុបបំបាត់ និង​មិន​ទទួលយក​ពាក្យរិះគន់​ឡើយ ព្រមទាំង​បាន​ជំទាស់​នឹង​ក្រុម​ជនជាតិភាគតិច មាន​ទាំង​ការរើសអើង​ទៀត​។​ប៉ុន្ដែ​យ៉ាងណាមិញ មាន​ត្រឹមតែ​ការចោទប្រកាន់ មិនទាន់​មាន​ភស្ដុតាង​អាច​ធ្វើ​អ្វី​រដ្ឋាភិបាល​ចិន​បាន​ឡើយ​៕

 ពាក្យគន្លឹះ  បេសកជនសិទ្ធិមនុស្សUN

ព័ត៌មានផ្សេងទៀត