រដ្ឋាករទឹក​ស្វយ័តនឹង​ចុះ​ពិនិត្យផ្លាស់ប្តូរ​នាឡិកាទឹក​នៅក្នុង​ខណ្ឌមានជ័យ​

24-08-2016 9:20 am 2470

​រដ្ឋាករទឹក​ស្វយ័ត​ ក្រុងភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង ​ស្តី​ពី​ការពិនិត្យ និង​ផ្លាស់ប្តូរ​នាឡិកាទឹក នៅតាម​បណ្តាញ ​ដែល​មាន​អាយុកាល​ ប្រើប្រាស់​១១ ឆ្នាំ​ឡើង ក្នុង​ខណ្ឌ​មានជ័យ ។​អំឡុង​ពេល​កំពុង​ធ្វើកា​រ​ពិនិត្យ វាស់​ស្ទង់ ​ឬ​ផ្លាស់ប្តូរ​នាឡិកាទឹក ការផ្គត់ផ្គង់​ទឹក នៅតាម​បណ្តា​គេហដ្ឋាន​នីមួយៗ ​អាច​មាន​ភាពរអាក់រអួល ​រយៈពេល​ខ្លី​មិន​លើស​ពី​០២​ម៉ោង​ឡើយ ហើយ​ក្នុង​ករណី​ពិនិត្យឃើញ ថា នាឡិកាទឹក​មាន​កំរិត​លំអៀង​ខ្ពស់ ​ឬ​នាឡិកា​ខូច​នោះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​តម្រូវ​ឲ្យ​អតិថិជន​ កា​ន់​នាឡិកា​ដោយផ្ទាល់ ​យក​មក​រោង​ជាង​នាឡិកា​ នៅក្នុង​អង្គភាព ដើម្បី​ពិនិត្យមើល​និង​វាស់​ស្ទង់​បន្ថែម​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ការពិនិត្យ​និង​ផ្លាស់ប្តូរ​នាឡិការ​ទឹក នេះ​នឹង​ចាប់ផ្តើម​នៅក្នុង ​សង្កាត់​ស្ទឹងមានជ័យ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ដល់​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ចំណែក​នៅក្នុង​សង្កាត់​បឹង ទំពុន នឹង​ចាប់ ផ្តើម​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦ និង​សង្កាត់​ចាក់អង្រែលើ​នៅ​ថ្ងៃទី​២៨ ខែ កញ្ញា ឆ្នាំ​២០១៦៕

 ពាក្យគន្លឹះ  រដ្ឋាករទឹក​ស្វយ័ត ​

ព័ត៌មានផ្សេងទៀត