រដ្ឋមន្ត្រីការបរទេស​ជប៉ុន ចិន​និង​កូរ៉េខាងត្បូង​​នឹង​ជួប​គ្នា​ក្នុង​សប្តាហ៍​នេះ​

23-08-2016 9:23 am 1458

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជប៉ុន ចិន​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង នឹង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​នេះ ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​រយៈពេល​២​ថ្ងៃ ដើម្បី​ជជែក​ពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន នឹង​ពិសា​អាហា​ពេល​ល្ងាច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​និង​កូរ៉េខាងត្បូង​ផងដែរ។

ទីភ្នាក់ងារ​សារព័ត៌មានChannel News Asia  បាន​រម្លឹក​ពី​អតីតកាល​របស់​ប្រទេស​ទាំងបី​នេះ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ទាំងបី ជា​ញឹកញាប់​តែងតែ​ជួប​ការលំបាក ដោយ​សារ​បញ្ហា​ប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្រ្ត គឺ​កាលពី​សម័យ​សង្គ្រាម​ជប៉ុន ​ទាហាន​ជប៉ុន​បាន​យក នារី​ជនជាតិ​ចិន ជា​ពិសេស​ស្ត្រី​កូរ៉េខាងត្បូង​ធ្វើជា​ទាសករ​ផ្លូវភេទ​។ បើ​ទំនាក់​ទំ​នង​ទ្វេរ​ភាគី​រវាង​ចិន​និង​ជប៉ុន​វិញ កាន់តែ​តានតឹង​ទៅទៀត ដោយសារ​បញ្ហា​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​។ ចំណែក​ជប៉ុន​និង​កូរ៉េខាងត្បូង ធ្វើឲ្យ​ចិន​បាត់បង់​ទំនុកចិត្ត ដោយសារ​ប្រទេស​ទាំង​ពីរ មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អាមេរិក។ អាមេរិក ដែល​លូកដៃ​ចូល​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ទាមទារ​ដោយ​ទីក្រុង​ប៉េកាំង​៕

ព័ត៌មានផ្សេងទៀត