ខ្លាំង​បាត់​! Fanរបស់Huaweiប៉ះគ្នា​ជាមួយLionel Messi..​ក្រើក​ពេញ​តារាងបាល់ទាត់​

22-08-2016 5:37 pm 1249

​កាលពី​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៦​កន្លងទៅនេះ ក្រុមហ៊ុន​Huawei បាន​រៀបចំ​ឲ្យមាន​ការប្រកួត​បាល់ទា​ត់​ពិ​សេ​សមួយ រវាង​អ្នកគាំទ្រ​ស្មា​ត​ហ្វូន Huawei គ្រប់​ស៊េរី ជាមួយ​រូបតំណាង​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​ពិភពលោក​គឺ Lionel Messi​។​

​កម្មវិធី​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​រវាង​អ្នកគាំទ្រ ស្មា​ត​ហ្វូន Huawei ធ្វើឡើង​កណ្តាល​តារាង​បាល់ទាត់ RAMAR FOOTBALL CLUB ខ័ណ្ឌ​ទួលគោក ដែល​មាន​វត្តមាន​តារា​បង្ហាញ​ម៉ូដ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​អ្នកចូលរួម ប្រកួត​ប្រមាណ​ជាង​១០០​នាក់ និង​អ្នកគាំទ្រ​រាប់រយ​នាក់​ថែមទៀត​ផង​។

​វិញ្ញាសារ​នៃ​ការប្រកួត​នេះ​គឺ​តម្រូវឲ្យ​អ្នកគាំទ្រ​ទាំងអស់ ទា​ត់បាល់​បញ្ចូល​ទី​ម្តងម្នាក់ៗ ជាមួយនឹង​ការទា​ត់បាល់​របៀប​ទឹករលក​ជុំវិញ​ផ្ទាំង​រូបថត​បញ្ឈរ របស់​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ប្រចាំ​ពិភពលោក​គឺ Lionel Messi​។ អ្នក​ដែល​ទទួលបាន​ពិន្ទុ​តិចជាងគេ​នឹង​ត្រូវ​ជម្រុះ​ចេញពី​កម្មវិធី​ប្រកួត​។ សម្រាប់​អ្នកឈ្នះ​ក្នុង​វិញ្ញាសារ​ទីមួយ និង​អាច​បន្ត​ទៅ​វិញ្ញាសារ​ទី​ពីរ គឺ​ការ​ត្រេះ​បាល់ ជម្រា​ញ់​យកតែ ២០​នាក់​ចុងក្រោយ ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ អ្នកទទួលបាន​ជ័យ​ជំ​នៈ​ចុងក្រោយ ១០​នាក់ នឹង​ទទួលបាន​កាដូ​ពិសេស Power Bank ពី​ក្រុមហ៊ុន Huawei ម្នាក់​មួយៗ​។

​ស្នូរ​ទះដៃ និង​សំឡេង​ហ៊ោកញ្ជ្រៀវ តាំង​ពី​ចំណាប់​ផ្តើម​ម៉ោង​៤​រសៀល រហូត​ដល់​វគ្គ​បញ្ចប់​នៅ​ម៉ោង​៧​ល្ងាច បាន​ផ្ដល់​កម្លាំងចិត្ត   បាន​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​ទាំងមូល​ដំណើរការ​ប្រកបទៅដោយ​ភាព​រំភើប​រីករាយ ដែល​ត្រូវបាន​ឆ្លុះ​តាមរយៈ​សំណើច​ក្អាកក្អាយ​លាន់​កងរំពង​ពេញ​ទីលាន​បាល់ទាត់​ក្លឹប​រ៉ា​ម៉ា ជាពិសេស​គឺ​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​អ្នកគាំទ្រ ស្មា​ត​ហ្វូន Huawei​។

​លោក គង់ ដា​រ៉ា    អ្នកគាំទ្រ​ស្មា​ត​ហ្វូន Huawei ហើយក៏​ជា​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ បាន​និយាយថា​៖ «​ខ្ញុំ​ស្រលាញ់ ចូលចិត្ត​កីឡាបាល់ទាត់​តាំងពីក្មេង ជាពិសេស លោក​Lionel Messi គឺជា​និម្មិត​រូប​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ដួងចិត្ត​ខ្ញុំ​។ ខ្ញុំ​ពិតជា​មាន ភ្ញាក់ផ្អើល និង​សប្បាយរីករាយ​មែនទែន​ពេល​បានឃើញ​ផ្ទាំង​រូបលោក Lionel Messi នៅ​ពាសពេញ​តារាង​បាល់ទាត់​។   សង្ឃឹម​ថា​ក្រុមហ៊ុន Huawei នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​អញ្ជើញ​វត្តមាន​លោក Lionel Messi​។​»

​ទន្ទឹមនឹងនេះ​ដែរ លោក Jason នាយក​នៃ​ក្រុមហ៊ុន Huawei Mobile Device ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​លោក​ថា​៖ «​ដោយ​យល់ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក​ចូលចិត្ត​និង​គាំទ្រ​កីឡាបាល់ទាត់​កាន់តែ​ច្រើនឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ យើង​ដឹង​ហើយ​ថា កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​នាំមក​នូវ​ការជួបជុំ​គ្នា ភាពសប្បាយ​រីករាយ មិត្តភាព និង​ភាពស្និទ្ធស្នាល​ផងដែរ​។ ជាពិសេស យើង​ចង់​ផ្សារភ្ជាប់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូន​Huawei ជាមួយនឹង​និម្មិត​រូប​កីឡាករ​បាល់ទាត់ ដ៏​ល្បីល្បាញ​របស់​ពិភព និង ឯកអគ្គរាជទូត​សុ​ឆន្ទៈ​ស្មា​ត​ហ្វូន Huawei គឺ លោក Lionel Messi ហើយ​នាំគ្នា​និយាយថា យើង​ប្រាកដ ជា​អាចធ្វើ​បាន (Make it possible)​។​»

​សូម​បញ្ជាក់​ដែរ​ថា កម្មវិធី​ប្រកួត​បាល់ទាត់​លើក​ទី​១​របស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូន Huawei នា​ថ្ងៃនេះ ត្រូវ​បាន​ចូលរួម​ដោយ កីឡាករ​អាជីព តារា​បង្ហាញ​ម៉ូដ និង​ប្រិយមិត្ត​ក្រុមហ៊ុន​Huawei ដែល​នេះ គឺជា​ការបង្ហាញ​នូវ​ស្មារតី​ស្រលាញ់​រាប់អាន និង​ភាពស្និទ្ធស្នាល​របស់​អ្នកគាំទ្រ និង​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូន Huawei ។ ក្រុមហ៊ុន Huawei នឹង​ខិតខំ​បង្កើត​ឲ្យមាន​កម្មវិធី​ប្លែកៗ និង​សប្បាយរីករាយ​ថែម​ទៀត ដើម្បី​រឹតចំណង​មិត្តភាព និង​បង្កើន​ភាព​កាន់តែ​ស្និទ្ធស្នាល​រវាង​ក្រុមហ៊ុន និង​ប្រិយមិត្ត​អ្នកគាំទ្រ​។​
​អំពី​ក្រុមហ៊ុន Huawei Consumer BG

​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មួយ​ភាគ​បី​នៃ​ប្រជាជន​ទូ​ទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លក់ដាច់​ជាងគេ​បំផុត​លំដាប់​ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំ​ឡើង​លើទឹក​ដី​សហរដ្ឋ​អា​មេ​រិច អាល្លឺម៉ង់ ស្វី​ដិន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូន កំព្យូទ័រ​និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) -​ល​=​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ​ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មាន​ការប្តេជ្ញា​ក្នុង​ការនាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​
​បង្អ​ស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។​


 ពាក្យគន្លឹះ  Huawei

ព័ត៌មានផ្សេងទៀត