លោក​យឹម​ សុវណ្ណ​ ឲ្យ​​លោក​​សួន​ សេរី​​រដ្ឋា​ មាន​​អនុសាសន៍​​អ្វី​​ធ្វើ​​តាម​​របៀប​​ខ្លួន​​ចុះ​​

21-08-2016 3:40 pm 9260

លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ មិន​មាន​ជំនឿ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា​គណបក្ស​មួយ​នេះ នឹង​ពឹងពាក់​មេធាវី​រៀបចំ​សំណុំរឿង ប្ដឹង​ទៅ​កាន់ គ​.​ជ​.​ប និង​តុលាការ ចំពោះ​ជន​បរទេស​ណា ដែល​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ខុសច្បាប់​។ លោក​សួន សេរី​រដ្ឋា បាន​អះអាង ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ​តើ​​មាន​​ករណី​ណា​មួយ​​ដែល​ប្តឹងទៅ គ​.​ជ​.​ប និង​ប្តឹង​ទៅ​តុលាការ​ហើយ ទទួលបាន​លទ្ធផល​ជោគជ័យ ហើយ​ក្នុង​នាម​ជា​គណបក្ស​នយោបាយ ដែល​មិនមែន​ជា​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល បក្ស​នយោបាយ​មួយ​នេះ មានលទ្ធភាព ឬ​មាន​អំណាច​មួយ​ណា​ ​ដែល​​បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ ដែល​ក្រសួង​មហាផ្ទៃ​ចេញ​ឲ្យ​ជនបរទេស​នោះ​ប្រើ វា​​ជា​​អត្ត​សញ្ញា​ណ​ប័ណ្ណ​​ខុសច្បាប់​។​

 

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ប្រសិនបើ​លោក​សួន សេរី​រដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ មាន​អនុសាសន៍​អ្វី ធ្វើ​តាម​របៀប​ខ្លួន​ចុះ​ ​ចំ​ណែក​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ គឺ​មាន​របៀប​ធ្វើ​របស់ខ្លួន​ហើយ​។ លោក​យឹម សុវណ្ណ បាន​​ចំ​អក​​ថា​ ​ប្រ​សិន​​បើ​លោក​លោក​សួន សេរី​រដ្ឋា មាន​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ម្លេះ​​ប្រ​ធាន​​គ​ណ​បក្ស​​អំណាច​ខ្មែរ​រូបនេះ ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់ ដោយ​ចាំបាច់​ទៅ​បង្កើត​គណបក្ស​ខ្លួនឯង​នោះ​ទេ​………………..

សំឡេង​យឹម សុវណ្ណ​៖

 

​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​គូសបញ្ជាក់ថា បើ​ទោះបី​មិន​ទាន់​មាន​លិខត​ឆ្លើយតប​យ៉ាងណា​ក្ដី ក៏ គ​.​ជ​.​ប បាន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​ ​គ​ណៈ​កម្មការ​មួយ​នេះ​ស្វាគមន៍ និង​ឲ្យ​ប្ដឹ​ងចុះ បើ​សិន​ថា​ពិនិត្យ​ទៅ​វា​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​…………………

សំឡេង​យឹម សុវណ្ណ​៖

 

​យ៉ាងណាក៏ដោយលោកសួន សេរីរដ្ឋា ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​​និន្នា​ការ​​គណ​បក្ស​​នយោ​បាយ មិន​ថា​គាំទ្រ​គណបក្ស​ណាក៏ដោយ ឬ​គ្រោង​បោះឆ្នោត​ជូន​គណបក្ស​ណា​ទេ តែ​ពេល​នេះ លើក​នេះ ខ្មែរ​ទាំងអស់ ត្រូវ​រួមគ្នា​ប្រើ​អំណាច​ខ្មែរ ទប់ស្កាត់ នឹង​រារាំង ឲ្យខាងតែបាន កុំ​ឲ្យ​ជនជាតិ​វៀតណាម ដែល​ជា​ជនជាតិ​ឈ្លានពាន​ទាំងនោះ មក​ចុះឈ្មោះ​បោះឆ្នោត​បាន​ឲ្យសោះ ទោះបីជា​ពួក​នោះ​មាន​កាន់​អត្តសញ្ញាណប័ណ្ណ និង​មាន​សៀវភៅ​គ្រួសារ​ខ្មែរ​ក៏ដោយ​។​

 

សូមបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេ​ក្ដី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ ថា​ខ្លួន​នឹង​ពឹងពាក់​មេធាវី​រៀបចំ​សំណុំរឿង ប្ដឹង​ទៅ​កាន់ គ​.​ជ​.​ប និង​តុលាការ ចំពោះ​ជន​បរទេស​ណា ដែល​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​ខុសច្បាប់​៕ ដោយ​៖ សេង បារាំង 

ព័ត៌មានផ្សេងទៀត