តារាចម្រៀង​ឱក សុគន្ធ​កញ្ញា​តំណាង​កម្ពុជា នឹងចូលរួម​មហោស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​

19-08-2016 11:25 am 1671

​តារាចម្រៀង​ដ៏​ពេញនិយម នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស កញ្ញា​ឱក សុគន្ធ​កញ្ញា នឹងចូលរួម​នឹងចូលរួម​មហោស្រព​តន្ត្រី - ចម្រៀង​មិត្តភាព រវាង​ចិន និង​អាស៊ាន ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែ តុលា ឆ្នាំ ២០១៦ នៅ​ក្រុង Hai Kou ប្រទេស​ចិន​។​

​បើ​តាម​ការបញ្ជាក់​លើ​ទំព័​ហ្វេ​សប៊ុក លោក​គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា នៅថ្ងៃទី១៩ សីហានេះ បានឲ្យដឹងថា “​តារាចម្រៀង​ដ៏​ល្បី​ពេញ​និយម​របស់​កម្ពុជា​មួយ​រូប គឺ​កញ្ញា​. ឱក សុគន្ធ​កញ្ញា នឹង​ចូលរួម​ក្នុង​មហោស្រព​តន្ត្រី - ចម្រៀង មិត្តភាព រវាង ចិន និង អាស៊ាន ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី ១៤ ខែ តុលា ឆ្នាំ ២០១៦ នៅ​ក្រុង Hai Kou ខេត្ត ហៃ ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន រៀបចំ​ដោយ​វិទ្យុ​អន្តរជាតិ​ចិន CRI ។ នេះ​ជា​ឆ្នាំ​ទី ២ ហើយ ដែល​តារាចម្រៀង​ល្បី​របស់​កម្ពុជា ចូលរួម​ក្នុង​មហោស្រព​នេះ​នៅ​ឆ្នាំ ២០១៥ គឺ យុវ​អ្នកចម្រៀង ម៉ា សុ​បញ្ញា បាន​ចូលរួម ។ អ្នក​ចម្រៀង​ល្បីៗ​ពី អាស៊ាន​ទាំង ១០​ប្រទេស និង​អ្នកចម្រៀង​ល្បីៗ​របស់ ចិន នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៏​នេះ ។ កញ្ញា​. ឱក សុគន្ធ​កញ្ញា បានឲ្យដឹងថា " រូប​កញ្ញា នឹង​សម្រាំង​បទ​ចម្រៀង​ថ្មី ដើម្បី​យក​ទៅ​បង្ហាញ​ក្នុង​មហោស្រព​ដ៏​សំខាន់​មួយ​នេះ​"​។ ទ​.​ទ​.​ក ធ្វើ​ការចាក់ផ្សាយ​កម្មវិធី​នេះ​នៅ​ពេល​បញ្ចប់​មហោស្រព ។

 ពាក្យគន្លឹះ  ឱក សុគន្ធកញ្ញា

ព័ត៌មានផ្សេងទៀត