មតិ​ពលរដ្ឋ​ថា សែន​ក្បាលទឹក​ឆ្នាំ​នេះ​ចរាចរណ៍​ហាក់​ធូរស្រាល​

18-08-2016 5:05 pm 4396

ក្រោយ​កម្មវិធី​ជួយ​ជុំ តែងមានការ​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​បង្ក​ជា​បញ្ហា​សណ្ដាប់ធ្នាប់ ក្នុងការ​ធ្វើ​ចរាចរណ៍​។ ទោះយ៉ាងណា ការ​សែន​ក្បាលទឹក​ឆ្នាំនេះ នៅតែ​មាន​ភាព​កកស្ទះ​លើ​ដងផ្លូវ តែ​ហាក់​ស្ងប់ស្ងាត់​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​។


​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ទាន​អ្វីមួយ មនុស្ស​ភាគច្រើន​តែងតែ​មាន​ផ្នត់គំនិត​ថា ការ​មិន​គោរព ច្បាប់​ចរាចរណ៍​គឺជា​រឿង​ធម្មតា ព្រោះ​មិន​សូវ​មាន​ប៉ូលីស​ចរាចរណ៍​យាម​តឹងរឹង​នោះទេ​។ យ៉ាងណាម៉ិញ គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតឡើង​ក្នុង​ឱកាស​បុណ្យ​ទាន ដោយ​ភាគច្រើន​មនុស្ស​មួយចំនួន​បើកបរ ក្នុង​ពេល​ស្រវឹង​ព្រោះ​តែងតែ​ទទួល​ទាន​ស្រា​នៅពេល​ជួបជុំ​គ្រួសារ​។​នៅក្នុង​ឱកាស​សែន​ក្បាល​ទឹក​នេះ​នៅ​តែ​ដូច​ឆ្នាំមុន គេ​ឃើញ​មាន ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់​ខ្សែរ​ស្រ​ឡាយ​ចិន ភាគច្រើន​តែង​ជួបជុំគ្នា ផឹកស៊ី​រាំច្រៀង យ៉ាង​មនោរម​។ ក្រោយ​កម្មវិធី​នេះ ក្នុង​ចំណោម​ពួកគេ មិន​អត់​ឡើយ​អ្នក ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ។​


​មាន​សម្បុរ​សណ្ដែកបាយ សក​ត្រង់ ឈរ​ក្បែរ​ម៉ូតូ សម្លឺង​មើល​អ្នក​ធ្វើ​ដំណើ​រ លោក​ស៊ឹម បូ​រា អ្នករត់​ម៉ូតូឌុប នៅ​ម្ដុំ​បឹងទំពុន​ម្នាក់ បាន​លើកឡើង​ថា ក្នុងកំឡុងពេល​ការ​ប្រារព្ធ​ពិធី​សែន​ក្បាលទឹក របស់​ជនជាតិ​ចិន និង​វៀតណាម​នេះ ថ្វី​បើ​ស្ងាត់​ជាង​ឆ្នាំ​មុន ប៉ុន្តែ​លោក​ថា​នៅតែ​ឃើញ​មាន​ការធ្វើ​ចរាចរណ៍ ច្រើន​លើសលប់ ដែល​បង្ករ​ជា​ការកកស្ទះ នៅតាម​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​។ អ្នករត់​ម៉ូត​ឌុប​នេះ​ថា លោក​ឃើញ​មាន​មន្ត្រី​នគរបាល​ចរាច​រណ៍ អនុវត្ត​ការ​វិន័យ​ជា​ប្រក្រតី​...........


​សំឡេង​លោក ស៊ឹម បូ​រា​៖


​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ទាន លោក ស៊ឹម បូ​រា បានឱ្យដឹងថា លោក​សង្កេតឃើញ​នៅ​ពេល​ល្ងាច មាន​អ្នកបើកបរ​មួយចំនួន បាន​បើកបរ​ក្នុង​ស្ថាន​ភាពស្រវឹង​ផង​ដែរ​។ តែ​ទោះ​យ៉ាងណា វា​មិន​បាន​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​ការ​ទទួលទាន​មាន​កម្រិត​។ ការ​សែន​ក្បាលទឹក​ហាក់​មាន​ភាពស្ងាត់ស្ងៀម បើ​ប្រធៀប​នឺង​ពេល​សែន​ចូល​ឆ្នាំ​ចិន​........

សំឡេង​លោក ស៊ឹម បូ​រា​៖


​ថ្វី​បើ​ចរាចរណ៍​នៅ​ថ្ងៃ​សែន​ចិន មាន​លក្ខណៈ​ដូច​ថ្ងៃ​ធម្មតា ប៉ុន្តែ លោក តារា ដែល​ជា​បុគ្គលិក​ផ្នែក​លក់ដូរ ម្នាក់​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​បាន​លើកឡើង​ថា ដោយសារ​មាន​ការផឹកស៊ី សប្បាយរីករាយ ពី​ប្រជាពលរដ្ឋ ដែល​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន ទើប​នៅ​តាម​ផ្លូវ​មាន​អ្នកបើកបរ ដែល​មាន​ជាតិ​ស្រវឹង​។ លោក​ហាក់​មិន​បាន​ឃើញ​ប៉ូលីស​ចរាណ៍ យាមកាម​នៅ​ចំណុច​មួយចំនួន ដែល​លោក​ធ្លាប់​ឆ្លងកាត់​.........


​សំឡេង​លោក តារា​៖


​នៅពេល​លោក​ធ្វើ​ដំណើរ​ពី​ខេត្ត​វិញ លោក​បាន​ឃើញ​មាន​ការ​គ្រោះ​ថា្នក់​ចរាចរណ៍​មួយ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​គ្រោះថ្នាក់​បាន​កើតឡើង​ក្បែរ​ម៉ូតូ​យុវជន​មួយ​ក្រុម ដែល​បើកបរ​ក្នុង​សភាព ស្រវឹង​បន្ដិត​បន្ទួ​ច​.............


​សំឡេង​លោក​តារា​៖


​កំពុង​ធាក់​រទេះ នៅលើ​ផ្លូវ​ព្រះ​នរោត្តម លោក មុំ វិសាល អ្នកលក់​ការ៉េម ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ បាន​លើកឡើង​ថា នៅ​ថ្ងៃ​សែន​ចិន ការបើកបរ​មាន​ភាព​មមាញឹក​ខ្លាំង ដែល​តម្រូវ​ឱ្យ​អ្នកធ្វើ​ដំណើរ​មួយចំនួន សម្រេច​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់ ផ្លូវ​វាង គេច​ស្ដុប​ជាដើម ដើម្បី​កុំ​ជួប​នូវ​ស្ថានការណ៍​កកស្ទះ​។ ជាមួយគ្នានេះ លោក​វិសាល បញ្ជាក់ថា ក៏មាន​ដែរ​ប៉ូលីស​ចរាចរណ៍​នៅតាម​ផ្លូវ​កែង ដែល ជួយ​សម្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍​...........


​សំឡេង​លោក​មុំ វិសាល​៖


​សូមជម្រាបថា ពិធី​សែន​ភ្ជុំ​ចិន ឫ​សែន​ក្បាល​ទឹក របស់​ជនជាតិ​ចិន ឆ្នាំ​២០១៦​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៧ ខែ​សីហា​នេះ​។ ក្នុងនោះ​គេ​ឃើញ​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំ​យ៉ាង​ស្អាត​ដើម្បី ត្រៀម​ប្រារព្ធ​ពិធី​នេះ​ផងដែរ​។ នៅ​ថ្ងៃ​សែន​ចិន​នេះ គ្រួសារ​ខ្មែរ​មួយចំនួន មាន​ការផឹកស៊ី រាំច្រៀង យ៉ាង​សប្បាយ​រីករាយ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត