HUAWEIគាំទ្រ​កម្មវិធី​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ប្រចាំឆ្នាំ​២០១៦

18-08-2016 4:39 pm 1368

​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានរួម​គ្នា​រៀបចំ កម្ម​វិធី​ជ្រើសរើស "​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៦” ដើម្បី​លើកកម្ពស់ ឩ​ស្សាហកម្ម​ទេសចរណ៍ កម្ពុជា ក្នុង​ការត្រៀមខ្លួន​ទទួល​ស្វាគ​ម​ន៏​ភ្ញៀវ​ទេសចរណ៍​ចិន គឺ “China Ready”​។​

​កម្មវិធី "​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៦” វគ្គ​ផ្ដាច់ព្រ័ត្រ  ត្រូវ​បានធើ្វឡើង     នៅ​ស្ទូឌីយ៉ូ​ស្ថានីយ​ទូរទស្សន៍​ជាតិក​ម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ក្រោម​ការឧបត្ថម្ភ​ធំ របស់​ក្រុមហ៊ុន HUAWEI TECHNOLOGIES (Cambodia) Co. Ltd​។

​បេក្ខភាព សិស្ស និស្សិត មគ្គុទ្ទេសក៏​ទេសចរណ៍ អ្នកបម្រើ​ការងារ​ក្នុង​អង្គភាព ឫ​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍​មាន​សញ្ជាតិ​ខ្មែរ ដែល​មាន​អភ័យឯកសិទ្ធិ​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន​ចំនួន ១០ នាក់ និង​បំរុង ៦​។ កម្មវិធី​ប្រកួត​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ឆ្នាំ ២០១៦ ត្រូវបាន​ធ្វើឡើង​ពីរ​តំបន់​ខុសគ្នា គឺ នៅ​រាជធានី​ភ្នំពេញ ២៤ កក្កដា ២០១៦ និង ខេត្តសៀមរាប ៣១ កក្កដា ២០១៦​។

​ក្រោម​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ច្រើន​ម៉ោង ក្រោម​ប្រធានបទ “China Ready”  បេក្ខជន​ជើង​ខ្លាំង ក្នុង​កម្មវិធី “​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​២០១៦” ត្រូវបាន​រកឃើញ​ជា​ស្ថាពរ ក្រោម​គណៈវិនិច្ឆ័យ ដែល​រួមមាន​មន្ត្រី​តំណាង​ពី​ក្រសួង​ទេសចរណ៍ ស្ថានទូត​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​នៃ​ក្រសួង អប់រំ​យុវជន និង​កីឡា និង អ្នកតំណាង​របស់​ក្រុមហ៊ុន Huawei​។​

​លោក WENG KE FENG អគ្គនាយករង​ក្រុមហ៊ុន Huawei Technologies (CAMBODIA) CO.,LTD បានឲ្យដឹងថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល យើង មាន​មោទនភាព ដែល​មាន​ចូលរួម​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​គាំទ្រ និង​ជួយ​លើក ស្ទួយ​វិស័យ ទេសចរណ៍​ចិន នៅ​កម្ពុជា តាមរយៈ​កម្មវិធី​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រសួង​ទេសចរណ៍ “China Ready”​។​

 លោក WENG KE FENG បន្ថែមថា “​យើង​សង្ឃឹមថា នឹង​មាន​ប្រជាជន​ខ្មែរ​កាន់តែ​ច្រើនឡើងៗ ចេះ​និយាយ​ភាសា​ចិន ដែល​ជា​មធ្យោបាយ​រឹតចំណង មិត្តភាព​រវាង​កម្ពុជា​ចិន​”​។​


​ម្ចាស់​ជ័យលាភី​លេខ​១​នៃ​កម្មវិធី​ប្រឡង​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ទទួលបាន​នូវ ទូរស័ព្ទ Huawei P9 Plus មួយគ្រឿង ទូរ​ទឹកកក​មួយគ្រឿង ម៉ាស៊ីនត្រជាក់​មួយគ្រឿង និង​ម៉ាស៊ីន​បោក​​ខោអាវ​ មួយគ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន 2,570​ដុល្លារ​អាមេរិក​។ ជ័យលាភី​លេខ​២ ទទួលបាន Huawei P9 Plus មួយគ្រឿង ទូរទស្សន៍​LED 50​អ៊ីង ១​គ្រឿង និង 21st Century audio-visual library សរុប​ជា​ទឹកប្រាក់​ចំនួន​1,769​ដុល្លារ​អាមេរិក​។ ជ័យលាភី​លេខ​៣ ទទួល​បាន​ទទួល​បាន​ទូរស័ព្ទ Huawei P9 Plus មួយគ្រឿង និង ទូរទស្សន៍​LED 50​អ៊ីង ១​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន​1,369​ដុល្លារ​អាមេរិក​។ ដោយឡែក អ្នក​ជាប់​លេខ​៤​និង​៥ ទទួលបាន កុំព្យូទ័រ​យួរដៃ​ម្នាក់​១​គ្រឿង ចំណែក​អ្នក​ជាប់​លេខ​៦​ដល់​១០ ទទួលបាន​ទូរស័ព្ទ Huawei P9 Lite​ម្នាក់​១​គ្រឿង​។ បន្ថែម​ពី​នេះ អ្នកចូលរួម​ប្រកួត​ទាំង​១០​រូប ក៏​ទទួលបាន​នូវ​វិញ្ញាបនប័ត្រ អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ក្នុង​វិស័យ​ទេសចរណ៍​មួយ​សន្លឹក​ម្នាក់​ផង​ដែរ​។​

​កញ្ញា សេង ម៉ា​រី​ណា ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី​បានបង្ហាញ​ចំណាប់​អា​រម្ម​ណ៏​ថា​៖« ខ្ញុំ​សប្បាយ រីករាយ​និង​រំភើបចិត្ត​ខ្លាំងណាស់​ដែល​បានឈ្នះ​ជា​ជ័យលាភី​លេខ​១​ក្នុង​ការប្រឡងប្រជែង​នេះ​។  ខ្ញុំ​នឹង​ប្រើប្រាស់ ជំនាញ​របស់​ខ្ញុំ ដើម្បី​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ ទេសចរ​ជនជាតិ​ចិន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ជំរុញ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា​យើង​។​»

​លោក​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឲ្យដឹងថា  ចំនួន​ភ្ញៀវទេសច​រណ៍​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០១៥ មាន​ចំនួន​ប្រមាណ ៧០ ម៉ឺន​នាក់ ដែល​គិត​ជា​ភាគរយ​គឺ​ស្មើនឹង ១៥%​។ ចិន​គឺ​មាន​ទីផ្សារ​ដ៏​ធំ​ជាងគេ​លើក​ពិភពលោក​នៅ​ក្នុង​ឆ្នាំ ២០២០ ត្រូវបាន​រំពឹងទុក​ថា​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង ២០០​លាន​នាក់​នៅលើ​ពិភពលោក​ដោយ​៧០% គឺ​តំបន់​អាស៊ី អាស្រ័យហេតុនេះ កម្ពុជា​យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការទទួល​នូវ​ភ្ញៀវ​ទេសចរណ៍​ចិន ទាំង​ភាព​រួសរាយ​រាក់ទាក់ ការប្រាស្រ័យ​ទាក់ទង សេវាកម្ម និង​បដិសណ្ឋារកិច្ច​។ យើង​បាន​ធ្វើ​ការខិតខំ ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលា​យទាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ និង​ទំនើប​។

​លោក ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បន្ថែមថា​៖ “​សព្វថ្ងៃនេះ​បាន​បង្កើត គេហទំព័រ​ទេសចរណ៍ ជា​ភាសា​ចិន​រួចស្រេច​។ បន្ទាប់មកទៀត យើង​នឹង​បង្កើត Mobile Application ដែល​មាន​ជា​ភាសា​ចិន និង​អង់គ្លេស ជាពិសេស​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ម៉ាក Huawei គឺ​កាន់តែ​ងាយស្រួល​ថែមទៀត​”​។​
 

 

 

 ពាក្យគន្លឹះ  Huawei

ព័ត៌មានផ្សេងទៀត