ចិន​ដា​ក់ក​ម្រឹត​​លើ​ក្រុមហ៊ុនAir Koryo​​កូរ៉េខាងជើង​​​ក្រោយ​យន្តហោះ​ជួប​បញ្ហា​​​ពេល​ហោះហើរ​

18-08-2016 4:24 pm 1360

​ទីក្រុង​ប៉េកាំង​នឹងដាក់​ក​ម្រឹត​កំណត់ លើ​ក្រុមហ៊ុន​អាកាសចរណ៍​Air Koryo របស់​កូរ៉េ​ខាងជើង បន្ទាប់​ពី​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​នេះ បាន​ចុះចត​បន្ទាន់​នៅ​ទីក្រុង Shenyang ប្រទេស​ចិន កាលពី​ខែ​មុន ដោយសារ​មាន​ផ្សែងហុយ​ចេញពី​បន្ទប់​បើក​យន្តហោះ​។ យន្តហោះ​នោះ​បាន​ចុះចត​បន្ទាន់ ខណៈ​មិនទាន់​ធ្វើដំណើរ​ដល់​ទីក្រុង​ប៉េកាំង ដែល​ជា​គោលដៅ​ត្រូវ​ចុះចត​ផង​។ ប៉ុន្តែ​មិន​មាន​អ្នកដំណើ​រណា​ម្នាក់​រងគ្រោះថ្នាក់ ដោយសារ​ឧប្បត្តិហេតុ​នេះ​ទេ​។

 

រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​របស់​ចិន បញ្ជាក់ថា​នឹង​មាន​វិធានការ ដើម្បី​ដាក់​ក​ម្រឹត​កំណត់​ពាក់ព័ន្ធ​ប្រតិបត្តិការ លើ​ក្រុមហ៊ុន​ដែល​បម្រើ​សេវា​កម្ម​តាម​ផ្លូវអាកាស​មួយ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​នោះទេ​។ យ៉ាងណា​ក៏​ដោយ​ម្ចាស់​ក្រុមហ៊ុន បាន​និយាយថា នឹង​បង្កើន​ការបណ្តុះបណ្តាល​និង​ការថែទាំ។ សូមបញ្ជាក់ដែរថា ​ក្រុមហ៊ុន​អាកាសចរណ៍​Air Koryo ដែល​បង្កើត​នៅឆ្នាំ១៩៥០ នៅបន្តប្រើប្រាស់យន្តហោះចាស់ៗ សល់ពីសម័យសូវៀត៕

ព័ត៌មានផ្សេងទៀត