ភរិយា​យ​​លោក កែម ឡី​ថា​ ​គ្មាន​ជំនឿ​​ចំពោះ​​ការស្រាវជ្រាវ​​របស់​​អាជ្ញា​ធរ​​

15-08-2016 4:34 pm 14810

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុ​ភក័ បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា ការស៊ើបអង្កេត​លើ ករណី​បាញ់សម្លាប់​លោក កែម ឡី​នៅ​មិនទាន់​មាន​អ្វី​ថ្មី​នោះ​ទេ​។ ដោយឡែក​ចំពោះ​ការបង្ហាញ​ពី​វីដេអូ​ក្នុង កាមេរ៉ា​សុ​វត្តិភាព​វិញ ត្រូវបាន​លោក​បញ្ជាក់ថា គឺមាន​តែ​មេធាវី និង​ក្រុមគ្រួសារ​របស់​លោក កែម ឡី​ទេ ដែល​អាច​មើល​បាន​។ ប៉ុន្តែ​លោកស្រី ប៊ូ រចនា ភរិយា​យ​លោក​បណ្ឌិត​កែម ឡី បាន​បដិសេធ​មិន​ព្រមទៅ មើល​វីដេអូ​ក្នុង កាមេរ៉ា​សុ​វត្តិភាព​ទេ ដោយ​លោកស្រី​អះអាងថា មិន​មាន​ជំនឿ​ចំពោះ​ការស្រាវជ្រាវ​របស់ អាជ្ញាធរ​។​

 

​លោកស្រី ប៊ូ រចនា ភរិយា​យ​លោក​បណ្ឌិត​កែម ឡី បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទៅ​១៥ ខែ​សីហា​នេះ​ថា  លោកស្រី​មិន​ព្រម​ទៅ​មើល​វីដេអូ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព តាម​ការស្នើ​របស់​អាជ្ញា​ធរ​ទេ​។ មិន​ព្រម ដោយ​លោកស្រី​អះអាងថា ដោយសារតែ​លោក​ស្រី មិន​មាន​ជំនឿ​ចំពោះ​ការស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ខ្មែរ ជំវិញ​ការស៊ើបអង្កេត​លើ​ឃាតកម្ម​ស្វាមី​របស់​របស់​លោកស្រី​។​

 

​លោកស្រី ប៊ូ រចនា​បាន​ពន្យល់ថា ចាប់តាំងពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​លោក កែម ឡី រហូតមកដល់​សព្វថ្ងៃ​នេះ អាជ្ញាធរ​មិន​ដែល​ទាក់ទង​មក​ក្រុមគ្រួសារ​របស់​លោកស្រី​ទេ ហើយ​លោក​ស្រី​ក៏​មិន​ដែល​ស្នើរ សុំ​ឲ្យ​អាជ្ញាធ​របើ​វីដេអូ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​ដែរ​។ ប៉ុន្តែ​លោកស្រី ប៊ូ រចនា បានបញ្ជាក់​ថា បើសិនជា​អាជ្ញាធរ​ល្អ និង​មាន​ភាពស្មោះត្រង អាជ្ញាធរ​គួរ​តែបើ​វីដេអូ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​នេះ តាំងពី​មាន​ហេតុការណ៍​ភ្លាមៗ​មក​ម្លេះ ហើយ​អ្វី​ដែល​លោកស្រី​ចង់បាន​នោះ គឺ​ចង់​មើល​ភ្លាមៗ​នៅពេល​ដែល​ហេតុ ការណ៍​នោះ​កើតឡើង​…

​សំឡេង​លោកស្រី ប៊ូ រចនា​៖

 

​ទាក់ទង​ជីវភាព​គ្រួសារ​លោក​ស្រី ប៊ូ រចនា បាន​គូសបញ្ជាក់ថា ក្រោយ​ពី​បាត់បង់​ស្វាមី​ទៅ​លោកស្រី​រស់នៅ​ដោយ​ភាពលំបាក និង​បាត់បង់​ជំ​នូ​ល​គ្រួសារ ពីព្រោះ​លោក​ស្រី​ត្រូវ​ការផ្គត់ផ្គង់​កូន​រៀន​ជា​រៀងរាលថ្ងៃ​។ លោក​ស្រី​ថា សព្វ​ថ្ងៃ​លោកស្រី​រស់នៅ​ដោយ​ការរត់​ពួន និង​លាកកំបាំង ពីព្រោះ​លោក​ស្រី​បារម្ភ​ពី​សុ​វត្តិភាព​គ្រួសារ​ទាំងមូល​។ ដោយឡែក​ចំពោះ​ការ​ទៅ​រស់នៅ​នៅ​ឯ​ក្រៅប្រទេស​វិញ លោកស្រី​អះអាងថា មិនទាន់​ដឹង​នៅ​ឡើង​ទេ​…

​សំឡេង​លោកស្រី ប៊ូ រចនា​៖

 

​គួរបញ្ជាក់​ថា បើ​គិត​ត្រឹម​ថ្ងៃ​នេះ ឃាតកម្ម​លើក​បណ្ឌិត​កែម ឡី អ្នកវិភាគ​ដ៏​ល្បី​នៅ​កម្ពុជា​គឺ​មាន​រយៈពេល​ជាង​មួយខែ​ហើយ ប៉ុន្តែ​ចំពោះ​ការស្វែងរក​មូលហេតុ​ពិត​នៃ​ការបាញ់​នេះ នៅ​មិន​ទាន់​រក​ឃើញ​​នៅ​ឡើង​ទេ​។ ស្របពេល​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បណ្ឌិត​កែម ឡី បានទាមទា​ដល់​អាជ្ញាធរ បើក​កាមេរ៉ា​សុ​វត្តិភាព នៅក្នុង​កន្លែង​កើតហេតុ ដើម្បី​ដឹង​ពី​សកម្មភាព​នៃ​ការបាញ់​សម្លាប់​ដ៏​ឃោ​ឃៅ​នេះ​។​

 

​លោក ខៀវ សុ​ភក័ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា ការស៊ើបអង្កេត​លើ​ករណី​បាញ់សម្លាប់​បណ្ឌិត​កែម ឡី នៅ​មិនទាន់មាន​អ្វី​ថ្មី​នោះទេ ហើយ​លោក បញ្ជាក់ថា អាជ្ជា​ធរ​នៅ​តែ​​មិន​អាច​បង្ហាញ​វីដេអូ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​បានដែរ អ្នក​ដែល​អាច​មើល​បាន គឺមាន​តែ​មេធាវី និង​ក្រុមគ្រួសារ​របស់​លោក កែម ឡី​តែប៉ុណ្ណោះ​។​

 

​លោក ខៀវ សុ​ភក័ បាន​ពន្យល់ថា មូលហេតុ​ដែល​អាជ្ជា​ធរ​មិន​បង្ហាញ​ជា​សាធារណៈ គឺ​ដើម្បី​ទុក​ពេល​ដល់​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ហើយ​ម្ប៉ាងវិញទៀត​ក្រុមគ្រូសា​រ និង​មេធាវី​របស់​លោក កែម ឡី​នៅ​មិនទាន់​បាន​មើល​វីដេអូ​នេះ​នៅ​ឡើង​ទេ​។ បើ​តាម​លោក​ខៀវ សុ​ភក័ បាន​អះអាង វីដេអូ​ក្នុង កាមេរ៉ា​សុ​វត្តិភាព​អាច​បង្ហាញ​បាន​លុះត្រាតែ​ក្រុម​គ្រូ​សារ និង​មេធាវី​របស់​លោក កែម ឡី​មើលរួច ហើយ​ទទួលស្គាល់​វីដេអូ​នោះ ទើប​អាជ្ជា​ធរ​បង្ហាញ​ជា​សាធារណៈ​បាន​…

​សំ​ឡង​លោក ខៀវ សុ​ភក័​៖

 

​យ៉ាងណាក្តី លោក ខៀវ សុ​ភក័ បានបញ្ជាក់​ថា អាជ្ជា​ធរ​គង់តែ​បង្ហាញ​ពី​វីដេអូ​នេះ​ទេ ហើយ​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​ក៏​ចង់​ដឹង​ពី​ឃាតកម្ម​លើ​លោក កែ ឡី​នេះដែរ​។ បើ​តាម​លោក ខៀវ សុ​ភក័ បាន​លើកឡើង​ថា សព្វថ្ងៃ​វីដេអូ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​នេះ ត្រូវបាន​បញ្ជូល​ដល់​ដៃ​តុលាការ​ហើយ ហើយ លោក​បាន​ស្នើ​ដល់​គ្រួសារ​របស់​លោក កែម ឡី​ទៅ​មើល​ផងដែរ​៕

(ដោយ៖គួន សំបូរ)

 ពាក្យគន្លឹះ  កែម ឡី

ព័ត៌មានផ្សេងទៀត