ជប៉ុន​គ្រោង​​ដាក់ពង្រាយ​​មី​ស៊ី​ល​ប្រភេទ​ថ្មី​​បន្ទាប់ពី​មាន​ភាព​តានតឹង​​ជាមួយ​ចិន​ម្ដងទៀត​

15-08-2016 9:12 am 3987
មីស៊ីល​ដែលជប៉ុន​បានបាញ់​សាកល្បងកន្លងមក

​ជប៉ុន​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រភេទ​ថ្មី​របស់​ខ្លួន​គឺ​មី​ស៊ី​លបាញ់​ពី​ដែន​គោក​ទៅ​សមុទ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹក​លើ​វិស័យ​ការពារ​នៅ​ប្រជុំ​កោះ​ភាគខាងត្បូង​ប្រទេស ខណៈ​ដែល​ជប៉ុន​កំពុង​មាន​ភាព​តានតឹង​ជា​ថ្មី​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​។​បើ​តាម​របាយការណ៍ មាន​មី​ស៊ី​លអាច​បាញ់​បាន​រយៈ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ ត្រូវ​រំពឹងថា​នឹង​ដាក់​ពង្រាយ​នៅ​ឆ្នាំ​២០២៣ នៅលើ​ប្រជុំ​កោះ​មួយ​ចំនួន​ដូច​ជា​កោះ​Miyako​ជាដើម​។​សូមបញ្ជាក់​ថា ការគ្រោង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រភេទ​ថ្មី​របស់​ជប៉ុន ធ្វើឡើង​បន្ទាប់​ពី​ជប៉ុន​អះអាងថា​នាវា​របស់​ចិន​បាន​ចូល​ទៅក្នុង​ដែន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត ជា​សកម្មភាព​រំលោភ​ដែន​អធិបតេយ្យ​របស់គេ​។​ក្រោយ​ពី​នោះ​មក ជប៉ុន​បាន​បោះ​ពាក្យសម្ដី​រិះគន់​ចិន​ជា​ញយ​ដង ដែល​ភាព​តានតឹង​ទំនង​អាច​កាន់តែ​កើត​ខ្លាំង​បន្ដិច​ម្ដងៗ​៕

 ពាក្យគន្លឹះ  ជប៉ុន-ចិន

ព័ត៌មានផ្សេងទៀត