លោក​​ជួបសម្លាប់តុលាការកោះហៅ​​សាកសួរបន្ថែម​នៅ​ព្រឹក​នេះ​​

12-08-2016 9:09 am 1725

នៅ​ព្រឹក​ថ្ងៃទី​១២ សីហា លោក​ជួប សម្លាប់ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​ឃាតករ​បាញ់​សម្លាប់ លោក​កែម ឡី ត្រូវបាន​បញ្ជូន​មក​សាលាដំបូង ដើម្បី​សាកសួរ​បន្ថែម​។ ជន​នេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី ទី​១ ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​ទី​២ ជា​បទ កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​។​

​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​បំបែក សំណុំរឿង បាញ់សម្លាប់​លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម នៅឡើយ​ទេ ដោយ​ស្ថិត​ក្នុង​ដំណើរការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រក​ជន​ដែល​នៅ​ពី​ខ្នង​ក្រោយពី​នៃ​អំពើរ​ឃាតកម្ម​នេះ​។​

​គួរបញ្ជាក់​ថា លោក​កែម ឡី អ្នកវិភាគ​សង្គម ត្រូវបាន​ឃាតក​ចូល​បាញ់សម្លាប់ ខណៈ​លោក​អង្គុយ​ផឹក​កាហ្វេ នៅក្នុង​ស្តា​ម៉ា​ត នៃ​ស្ថានីយ៍​សាំង​កាល​តិច​ស្តុប​បូកគោ កាលពី​ម៉ោង​៨៖៥០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត