គណបក្ស​សង្គ្រោះ​ជាតិ​​​បដិសេធ​​មិន​បាន​​បង្កើត​​រដ្ឋាភិបាល​​ស្រមោល​

11-08-2016 3:52 pm 5177

​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណៈកម្មការ​ជំនាញ​ទាំង​១០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​នា​ពេល​កន្លង មិនមែនជា “​រដ្ឋាភិបាល​ស្រមោល​” នោះទេ​។ គណៈកម្មការ​ជំនាញ​ទាំង​១០​ដែល​ស្ថិត​នៅក្នុង​គណៈកម្មាធិកា​រនា​យក​គណបក្ស បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​តាមដាន លើ​វិស័យ​នានា ជាមួយ​គណៈកម្មការ​ជំនាញ​ចំនួន​១០​ទៀត នៅក្នុង​ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​។

 

​លោក​យឹម សុវណ្ណ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បដិសេធ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល ឬ​ទៅ​តតាំង​ជាមួយ​រដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​នៅក្នុង​រដ្ឋាភិបាល​នោះ​ទេ​។ លោក​យឹម សុវណ្ណ​បាន​ប្រកាស​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​នេះ​ថា គណៈកម្មការ​ចំនួន​១០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​កន្លងមក គឺ​ជា​គណៈកម្មការ ធ្វើ​ការងារ​ក្នុង​ក្រ​បខ័​ណ្ឌ នៃ​គណៈកម្មាធិការ​នាយករ​បស់​គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​ក្នុង​គោលបំណង ស្រាវជ្រាវ​នូវ​អនុសាស៍ល្អៗ ដើម្បី​ផ្តល់​យោបល់​ជូន​ថ្នាក់ដឹកនាំ​គណបក្ស ក៏​ដូចជា​ជូន​យោបល់​ទៅ គណៈកម្មាធិការ​រដ្ឋសភា ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​………

 

​សំឡេង​លោក​យឹម សុវណ្ណ​៖

 

​ការបញ្ជាក់​របស់លោក​យឹម សុវណ្ណ​បែបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​សុន ឆ័យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៩​សីហា​បាន​ថ្លែង​ពី​ទីស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឲ្យមាន​ក្រុម​ជំនាញ​គណបក្ស​ដែល​មាន​ចំនួន​១០​។ ក្រុម​ជំនាញ​គណបក្ស​ចំនួន​១០ គឺ​រៀបចំ​ឲ្យស្រប​គ្នា​ទៅ​នឹង​គណៈកម្មការ​ទាំង​១០​នៅក្នុង​រដ្ឋសភា ដែល​អាច​ហៅថា​ជា​រដ្ឋាភិបាល​ស្រមោល ហើយ​រដ្ឋាភិបាល​ស្រមោល គឺជា​ការរៀបចំ​មួយ​ដែល​គេ​អនុវត្ត​ជា​ទូទៅ នៅក្នុង​ប្រទេស​ដែល​កាន់​របប​លទ្ធិប្រជាធិបតេយ្យ បែប​សភានិយម​ដូច​ប្រទេស​កម្ពុជា​។ រដ្ឋាភិបាល​ស្រមោល​ត្រូវបាន​លោក​សុន ឆ័យ​ហៅថា ជា​រដ្ឋាភិបាល​ត្រៀម បើ​ចាញ់ឆ្នោត​គឺ​នៅតែ​ត្រៀម ប៉ុន្តែ​ប្រសិនបើ​ឈ្នះ​ការបោះឆ្នោត អ្នក​ដែល​ត្រៀម​នឹង​ក្លាយជា​រដ្ឋមន្ត្រី​។​

 

​យ៉ាងណាក៏ដោយ ឆ្លើយ​សំនួរ​របស់​វិទ្យុ​វាយោ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​បង្កើត​រដ្ឋាភិបាល​ស្រមោល​ដែរឬទេ​? លោក​យឹម សុវណ្ណ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​………………

 

សំឡេង​លោក​យឹម សុវណ្ណ​៖

 

សូម​បញ្ជាក់​ដែរ​ថា គណៈកម្មការ​ជំនាញ​ចំនួន​១០​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​នោះ​រួមមាន​៖
-​    ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​បណ្តឹង​និង​អង្កេត នៃ​រដ្ឋសភា​
-​    ​គណៈកម្មការ ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​
-​    ​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អ​ភ​វឌ្ឍន៍​ជនបទ បរិស្ថាន​និង​ធនធានទឹក
-​    ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ​និង​មុខងារសាធារណៈ​
-​    ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនា​និង​ព័ត៌មាន​
-​    ​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​
-​    ​គណៈកម្មការ​អប់រំ​យុវជន ធម្មការ សាសនា វប្បធម៌​និង​ទេសចរណ៍​
-​    ​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​និង​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​កិច្ចការនារី​
-​    ​គណៈកម្មការ សាធារណៈការ​និង​ដឹក​ជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម​រ៉ែ និង​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​
-​    ​គណៈកម្មការ​សង្កេត និង​បោសសំអាត ប្រឆាំង​អំពើពុករលួយ​៕

ព័ត៌មានផ្សេងទៀត