លោក​​ចាង ប៊ុន​លាង​​៖​​ដើម្បី​ក្លាយជា​​សហគ្រិន​ឆ្នើម​​វ័យក្មេង​​ត្រូវ​រៀន​បណ្តើរ​​និង​​ធ្វើការ​​បណ្តើរ​

10-08-2016 3:09 pm 2107
លោកចាង ប៊ុនលាងក្នុងពេលទទួលពានរង្វាន់សហគ្រិន​វ័យក្មេងឆ្នាំ២០១៦(រូបភាពពីYEAC)

នៅ​ក្នុង​វ័យ​៣០​ឆ្នាំ​លោក​ចាង ប៊ុន​លាង​បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​Brown កាហ្វេ ដែលពង្រីកខ្លួនបាន​ជាង​១០​សាខា បន្ទាប់​ពី​បង្កើត​នៅ​ឆ្នាំ​២០០៩​។ លោក​ចាង ប៊ុន​លាង​ដែល​ជា​ម្ចាស់​ជ័យលាភី​សហគ្រិន​វ័យក្មេង​មួយរូប នៅក្នុង​កម្មវិធី​សហគ្រិន​ឆ្នើម​វ័យក្មេង​ឆ្នាំ​២០១៦ បាន​ប្រាប់​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ក្លាយជា​សហគ្រិន​ឆ្នើម​វ័យក្មេង​។ បើ​តាម​លោក​ចាង ប៊ុន​លាង​ថា ដើម្បី​ក្លាយជា​សហគ្រិន​វ័យក្មេង យុវជន​និង​យុវនារី​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ខ្លួនឯង​ចូលចិត្ត​ធ្វើ​អាជីវកម្ម បន្ទាប់​ពី​ការ​ចូល​ចិត្ត​ត្រូវ​លៃលក​ឲ្យមាន​ពេល​បន្ត​ការសិក្សា​ផង និង​អាច​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​នានា​ផង ដើម្បី​ទទួល​បទពិសោធន៍​និង​ស្វែងយល់​ពី​ការធ្វើ​អាជីវកម្ម​។​

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ចាង ប៊ុន​លាង​ម្ចាស់​ក្រុមហ៊ុន​Brown កាហ្វេ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!   

 

សំឡេង៖

ព័ត៌មានផ្សេងទៀត