អង្គកា​រយុវជននិង​កិច្ចការ​សង្គម​របស់​ធី សុវណ្ណ​ថា ធ្វើ​វេទិកា​នយោបាយ

10-08-2016 9:02 am 7227

​ស្ថិតក្រោម​ស្លាក​ជា អង្គការ​យុវជន និង​កិច្ចការ​សង្គម វេទិការ​សាធារណៈ​របស់​កញ្ញា​ធី សុវណ្ណ​ថា តែង​រំលេច​នូវ សារ​នយោបាយ​ជាច្រើន ដែល​ហាក់​មិនសូវ​ឃើញ​មាន​សកម្ម​ទាក់ទង​នឹង ឈ្មោះ​របស់​អង្គការ​។ រហូតមកដល់​ថ្ងៃ​ទី​០៩ កញ្ញា ឆ្នាំ​២០១៦​នេះ វេទិកាសាធារណៈ ដែល​រៀបចំ​ដោយ​កញ្ញា​ធី សុវណ្ណ​ថា មាន​ចំនួន​២៥​លើក​ហើយ ដោយ​ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ពី​៨០០​នាក់ ទៅ​ជាង​១០០០​នាក់​។ វេទិកាសាធារណៈ ដែល​បាន​រៀបចំ​​​កន្លង​មក បាន​ផ្សព្វផ្សាយ​នូវ សារ​នយោបាយ មួយចំនួន ដល់​ប្រជាពលរដ្ឋ​។ ​សារ​នយោបាយ​​ទាំង​នោះ មានដូចជា​”​សូម​កុំ​បោះឆ្នោត​ឲ្យ​លោក​​​កឹម សុខា ”​ជាដើម​។​


​ក្រោម​រូបភាប​ជា​អង្គការ​នេះ តើ​វេទិការ​សាធារណៈ​របស់ កញ្ញា​ធី​សុវណ្ណ​ថា ដែល​និយាយ​អំពី​បញ្ហានយោបាយ ចៀស​ជាង​កិច្ចការ​ទាក់ទង​នឹង សកម្មភាព​អង្គការ​របស់​ខ្លួន ជា​ការខុសឆ្គង​ឬទេ​?


​និយាយ​បែប​រដឺន លោក​យ៉​ត សីហា យុវជន​ខ្មែរ ដែល​មក​ពី​ទឹក​កម្ពុជា​ក្រោម យល់ថា អង្គការ យុវជន និង​កិច្ចការ​សង្គម​របស់​កញ្ញា​ធី សុវណ្ណ​ថា នៅពេល​ធ្វើ​វេទិការ​ម្ដងៗ មាន​សុទ្ធតែ​ជា​មនុស្ស​ចាស់ ដែល​ហាក់​មិនសូវមាន​ការចូលរួម​ពី​យុវជន​។ ហើយ​គ្រប់​វេទិការ​ទាំងអស់​សុទ្ធតែ និយាយ​អំពី​ចំណុច​អសកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​..........


​សំឡេង​លោក យ៉​ត សីហា​៖


​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ បាន​បន្តថា អង្គការ យុវជន និង​កិច្ចការ​សង្គម​របស់​កញ្ញា​ធី សុវណ្ណ​ថា គ្រាន់តែ​ជា​ខោ​ខាវ ដែល​គេ​ពាក់​ពី​ខាងក្រៅ បាំង​នូវ​គោល​នយោបាយ​នៅ​ខាងក្នុង ដែល​នាំឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា អង្គការ​នេះ​ធ្វើឡើង​ក្នុង​ន័យ​មនុស្សធម៌ ដើម្បី​ជួយ​សង្គម​..............


​សំឡេង​លោក យ៉​ត សីហា​៖


​តែ​សម្រាប់​លោក ម៉ៅ សុខ​ចាន់ ដែល​ជា​និស្សិតិ​ផ្នែក​ទំនាក់ទំនង​អន្តរជា​តិ ឆ្នាំ​ទី​៤ យល់ថា វា​គ្មាន​ការខុសឆ្គង​ឡើយ ក្នុង​ការបញ្ចេញមតិរ​បស់​បុគ្គល​ម្នាក់ៗ​អំពី​សារ​នយោបាយ ប៉ុន្តែ​សម្រាប់​កញ្ញា​ធី សុវណ្ណ​ថា ដែល​លើកឡើង​ពីសារ​នយោបាយ ក្នុងនាម​ជា​អង្គការ​នេះ វា​ជា​បញ្ហា​មួយ​............


​សំឡេង​លោក ម៉ៅ សុខ​ចាន់​៖


​លោក សុខ​ចាន់ បានឱ្យដឹង​ទៀត​ថា វា​មិនសូវ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ បើ​គ្រាន់តែ​បង្ហាញ​នូវ​សារ​នយោបាយ​ខ្លះៗ ប៉ុន្តែ​កន្លងមក​លោក​ឃើញ​មាន​ការរិះគន់​ទៅកាន់​គណបក្សនយោបាយ​ដែល​បង្ហាញ​នូវ​ការ​លាម​ពណ៌​គ្នា ដែល​ខុស​ពី​ធម្មជាតិ​របស់​អង្គការ​ទូទៅ​...........


​សំឡេង​លោក ម៉ៅ សុខ​ចាន់​៖


 ទោះយ៉ាងណា លោក​មាស នី អ្នកស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បាន​លើកឡើង​ថា ជាទូទៅ​អង្គការ​សង្គម​ស៊ីវិល មិន​អាច​ប៉ះពាល់​លើ​បញ្ហា​នយោបាយ​ឡើយ សូម្បីតែ​មាន​បុគ្គលិក​ណា​ម្នាក់​និយាយ​ពី​បញ្ហា​នយោបាយ​នៅ​កន្លែងធ្វើការ​ក៏​ត្រូវ​ទទួល​ការព្រមាន​ដែរ​។ លោក​ថា​អង្គការ​ទាំងអស់​គ្មាន​តួនាទី​ណាមួយ ដែល​ត្រូវ​ទៅ​ផ្សព្វផ្សាយ​សារ​នយោបាយ​ឡើយ​..........


​សំឡេង​លោក មាស នី​៖


​ដោយសារ​តែ​កន្លងមក ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​ព្រមាន​ផងដែរ ចំពោះ​អង្គការ​ណា ដែល​ធ្វើការ​ខុសពី​តួនាទី​របស់​ខ្លួន លោក​មាស នី ចង់​ឃើញ​ការបកស្រាយ​បំភ្លឺ​ពី​ក្រសួងមហាផ្ទៃ ថា​តើ​អង្គការ​របស់​កញ្ញា​ធី​សុវណ្ណ​ថា មាន​លក្ខណៈ​ពិសេស​ខុសពី​អង្គការ​ដទៃ​ត្រង់ណា ទើប​អាច​និយាយ​ពី​សារ​នយោបាយ ត្រង់ៗ​ដោយ មិន​ញញើត​នឹង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​......

សំឡេង​លោក មាស នី​៖


​នៅ​ថ្ងៃ​ទី​០៩ សីហា នេះ​វិទ្យុ​វា​យោ មិនអាច​ទាក់ទង​សំ​ការបំភ្លឺ ពី​លោក ខៀវ សុ​ភក្ដ្រ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ ទាក់ទង​នឹង​បញ្ហា​នេះ ដោយ​ទូរ​សព្ទ​របស់​លោកខលចូល​មិន​មាន​អ្នកទទួល​។​


​សូមបញ្ជាក់​ថា កញ្ញា​ធី សុវណ្ណ​ថា គឺ​ជា​អតីត​សកម្ម​នារី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សកម្ម​ក្នុងការ​រិះគន់​រដ្ឋាភិបាល ដែល​ដឹកនាំ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ប៉ុន្តែ​ក្រោយមក​ក្នុង​ឆ្នាំ​​២០១៦​នេះ និន្នា​របស់​នាង មាន​ការផ្លាស់ប្តូរ ដែល​តែង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គឺ​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​រឿងអាស្រូវ​ស្នេហា​៕
​(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត